• 2019-10-03 04:49:53
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ ប្រាប់​អ្នក​គាំទ្រ​ថា​៣ទឹក​លើក​នេះ​ ទាល់តែ​សន្លប់​សែង​ចេញ​ទើប​ឈប់​វ៉ៃ​

  • 2019-10-03 04:49:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃភ្លើង​ជើង​រន្ទះ​របស់​កម្ពុជា​ រឿង​ សោភ័ណ្ឌ​ ប្រាប់​ថា​ ការ​ចេញ​ទៅ​វ៉ៃ​នៅ​ថៃ​លើក​នេះ​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​ បើ​សន្លប់​គឺ​ទាល់តែ​សន្លប់​ដល់​ថ្នាក់​គេ​សែង​ចេញ​ ទើប​ខ្លួន​ឈប់​វ៉ៃ​បើ​មិន​ដូច្នោះ​ទេ​នៅ​វ៉ៃ​រហូត។​

សោភ័ណ្ឌ កំពុងហ្វឹកហាត់

សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Super Champ​ ថ្ងៃ​អាទិត្យ​នេះ​ គឺ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លួន​រួចរាល់​ហើយ។​ ឥលូវ​នេះ​កំពុង​ផ្ដោត​សំខាន់​បំផុត​លើ​កម្លាំង​ស៊ុហ្វ​ ព្រោះ​ឃើញ​ថា​កម្មវិធី​៣ទឹក​ គឺ​គេ​ឲ្យ​វ៉ៃ​រហូត​តែ​ម្ដង​ ដូច្នេះ​ហើយ​កំពុង​ពង្រឹង​បន្ថែម​ត្រង់​ចំណុច​នេះ។​

កីឡាករ រឿង សោភ័ណ្ឌ​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​សមត្ថភាព​ដៃគូ​វិញ​គឺ​គេ​ល្អ​កណ្ដាប់​ដៃ​ដូច​ខ្លួន​ដែរ​ ហើយ​មួយ​វិញ​ទៀត​នោះ​ល្បី​កីឡាករ​រូប​នេះ​ជា​ជើង​ខ្លាំង​ ដូច្នេះ​ខ្លួន​ក៏​ចង់​ជួប​សាកល្បងក្បាច់គុន។​ សោភ័ណ្ឌ​ បញ្ជាក់​ទៀត​ថា​ ជា​ជើង​ខ្លាំង​ប៉ុណ្ណោះ​ក៏​ដោយ​ឲ្យ​តែ​គេ​ចាប់​គូ​គឺ​ដឹងតែ​វ៉ៃ​ហើយ​ នឹងប្ដេជ្ញា​ខំប្រឹង​ប្រែង​ប្រកួត​ ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ។​

រូបភាពហ្វេសបុក Super Champ

រំលឹក​ដែរ​ថា​ កីឡាករ​ រឿង​ សោភ័ណ្ឌ​ និង​ វ៉ែន​ វ៉ងជីវ៉ុង​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ឯ​ប្រទេស​ថៃ​ ក្នុង​កម្មវិធី​ Super Champ​ នៅ​ថ្ងៃ​ទី៦​ ខែ​តុលា​ ឆ្នាំ​២០១៩​ខាង​មុខ​នេះ។​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ម្ចាស់​ផ្ទះ​ថៃ​ ក្នុង​តំណែង​គូ​ឯក​ប្រចាំ​កម្មវិធី​តែ​ម្ដង។​ ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ម៉ោង​៧យប់​តទៅ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់