• 2019-10-02 01:38:05
  • បាល់ទាត់

មិន​ដឹង​យក​មុខ​ទុក​ឯណា​! Spurs ចាញ់​ Bayern ៧-២​ នៅ​ដី​ខ្លួន​ឯង​

  • 2019-10-02 01:38:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham Hotspur បាន​រង​បរាជ័យ​នឹក​ស្មាន​មិន​ដល់​​ក្រោម​ថ្វី​ជើង​ Bayern Munich ក្នុង​ការ​ប្រកួត​ UEFA Champions League ដោយ​លទ្ធផល​ ៧​ទល់​នឹង​២។​

ក្រុម​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​រក​បាន​១​ពិន្ទុ​ប៉ុណ្ណោះ​ ពី​២​ប្រកួត​កន្លងមក​ក្នុង​នោះ​ស្មើ​១​ និង​ចាញ់​១។​ មែនទែន​ទៅ​ Spurs នៅ​តែ​មាន​លទ្ធផល​ឡើង​ទៅ​វគ្គ​បន្ត​បើ​ទោះ​ជា​បច្ចុប្បន្ន​ពួកគេ​ឈរ​លេខ​៣​ក្នុង​ពូល​ B ក៏​ដោយ​ ព្រោះ​តែ​ពូល​នេះ​២​ក្រុម​ផ្សេង​ទៀត​ដូចជា Red Star និង​ Olympiakos មិន​មែន​​ជា​ក្រុម​តានតឹង​ណាស់​ណា​ទេ។​​

Bayern បន្ត​កំណត់ត្រា​ឈ្នះ​១០០%​ពី​ ២​ប្រកួត​កន្លង​មក​ឈរ​លេខ​១​ក្នុង​ពូល​មាន​៦​ពិន្ទុ​ពេញ។​ បាល់​ទាំង​៧​គ្រាប់​របស់​ក្លឹប​ជើង​ឯក​អាល្លឺម៉ង់​ធ្វើ​បាន​ដោយ Kimmich នាទី​១៥, Lewandowski នាទី​៤៥ និង​៨៧​ និង Gnabry ៤​គ្រាប់​ម្នាក់​ឯង៕ ​

ប្រភព៖ Sky Sports អត្ថបទ៖ សៀនហួរ

មតិយោបល់