• 2019-10-01 11:02:56
  • បាល់ទាត់

Son៖ ខ្ញុំ​មិនមែន​ Messi ឬ Ronaldo ខ្ញុំ​មិន​ត្រូវ​ការ​ចំណាប់​អារម្មណ៍​ឡើយ

  • 2019-10-01 11:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​កីឡាករ Heung-min Son ត្រូវ​បាន​មជ្ឈដ្ឋាន​បាល់ទាត់​ភាគ​ច្រើន​យល់​ថា ជា​កីឡាករ​ដ៏​សំខាន់​មួយ​សម្រាប់​ក្លឹប Tottenham Hotspur។ យ៉ាងណាមិញ កីឡាករ​រូប​នេះ មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ទេ។

នៅ​ពេល​គេ​សួរ​ថា តើ​កង្វះ​ចំណាប់អារម្មណ៍​នេះ ធ្វើ​ឲ្យ​គេ​អន់​ចិត្ត​ ឬ យ៉ាងណា? Son ក៏​ឆ្លើយ​ថា៖ " អត់​ទេ! ខ្ញុំ​មិនមែន​ Lionel Messi ឬ Cristiano Ronaldo ទេ " ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា៖ " ខ្ញុំ​គ្រាន់​តែ​បញ្ចេញ​សមត្ថភាព​របស់​ខ្ញុំ​ឲ្យ​អស់​ទេ ហើយ​ព្យាយាម​ជួយ​ក្រុម​ឲ្យ​បាន​ច្រើន។ បើ​ខ្ញុំ​ធ្វើ​បាន ខ្ញុំ​សប្បាយ​ចិត្ត​ហើយ " ។

គួរបញ្ជាក់ផងដែរថា Son បាន​លេង​ឲ្យ Spurs បាន ១៩៥ប្រកួត និង​រក​គ្រាប់​បាល់​បាន ៦៩​គ្រាប់ តាំង​ពី​ចូល​លេង​នៅ​ឆ្នាំ២០១៥​មក៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់