• 2019-09-30 23:56:48
  • បាល់ទាត់

គិត​ត្រឹម​ពេល​នេះ មាន​តែ​ក្លឹប​២ ប៉ុណ្ណោះ​ ដែល​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​លីគ​កំពូល​ទាំង​ ៥

  • 2019-09-30 23:56:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិត​ត្រឹម​បញ្ចប់​ខែ​កញ្ញា​នេះ មាន​តែ​ក្លឹប​អង់គ្លេស Liverpool និង​ក្លឹប​អ៊ីតាលី​ Inter Milan ទេ ដែល​អាច​យក​ឈ្នះ​គ្រប់​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​ខ្លួន។

ក្លឹប​ Liverpool លេង​បាន ៧​ប្រកួត ហើយ​ឈ្នះ​ទាំង​ ៧​ប្រកួត ដោយ​មាន​ ២១​ពិន្ទុ​នៅ​ក្នុង​ដៃ ព្រមទាំង​ឈរ​កំពូល​តារាង​នៃ​ Premier League។

ស្រដៀង​គ្នា​នឹង Liverpool ដែរ ក្លឹប​ Inter Milan បាន​លេង ៦​ប្រកួត ហើយ​ឈ្នះ​ទាំង ៦ មាន ១៨​ពិន្ទុ​ និង​ឈរ​កំពូល​តារាង​នៃ Serie A។

ក្រៅ​ពី​នេះ ក្លឹប​ចំនួន ៤ទៀត​ក៏​មិន​ទាន់​ស្គាល់​ពាក្យ​ 'ចាញ់' ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​របស់​ខ្លួន។ ក្លឹប​ទាំងនោះ​មាន​ដូច​ជា ក្លឹប​អ៊ីតាលី Juventus ក្លឹប​អេស្ប៉ាញ Real Madrid ក្លឹប​អាល្លឺម៉ង់ Bayern Munich និង​ Wolfsburg៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់