• 2019-09-25 11:02:07
  • បាល់ទាត់

ជម្រើស​ជាតិ​ព័រទុយហ្គាល់ ធ្វើ​ការ​ឆ្លើយតប​តាម​បណ្ដាញ Twitter ក្រោយ​ Messi ឈ្នះ​ពាន FIFA Best

  • 2019-09-25 11:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាគម​បាល់ទាត់​ព័រទុយហ្គាល់ បាន​បង្ហោះ​សារ​មួយ​សរសើរ​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldoនៅ​ក្នុង​បណ្ដាញ Twitter ប៉ុន្មាន​នាទី​ក្រោយ​ពេល ដែល​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ឈ្នះ​ពាន The Best FIFA Men's Player។

ក្នុង​បណ្ដាញ​ Twitter ព័រទុយហ្គាល់​បាន​បង្ហោះ​រូប​របស់​ Ronaldo ដោយ​អម​ជាមួយ​ពាក្យ​ថា " The Best Ever '' ដែល​មាន​ន័យ​ថា " ល្អ​ជាង​គេ​ '' ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Ronaldo ទទួល​បាន​លេខ ៣ នៅ​ក្នុង​ពាន The Best FIFA Men's Player។

យ៉ាងណាមិញ កីឡាករ​រូប​នេះ មិន​មាន​វត្តមាន​ក្នុង​ការ​ចូលរួម​ពិធី​ប្រគល់​ពាន​នេះ​ទេ ដោយ​សារ​តែ​មាន​របួស​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់