• 2019-09-20 02:57:19
  • ប្រដាល់

ចាន់​ រតនា​ លើក​ឡើង​ពី​បច្ចេកទេស​ Kick Boxing​ និង​អារម្មណ៍​មិន​អាច​ជួយ​កម្ពុជា​នៅ​ស៊ីហ្គេម​

  • 2019-09-20 02:57:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ខ្មែរ​ និង​គុន​ចម្រុះ​ល្បីឈ្មោះ​នៅ​កម្ពុជា​ ចាន់​ រតនា​ មាន​អារម្មណ៍​ស្ដាយ​ដែល​មិន​អាច​ចូលរួម​ប្រកួត​លើ​ប្រភេទ​កីឡា​ Kick Boxing​ តំណាង​កម្ពុជា​ដើម្បី​ជួយ​ស្វែង​រក​មេដាយ​ក្នុង​ព្រឹត្តិការ​កីឡា​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។​

កីឡាករ ចាន់ រតនា ប្រកួត​កន្លងទៅ

អ្នក​ប្រដាល់​ដែល​មាន​បទ​ពិសោធ​ច្រើន​លើក​ឆាក​អន្តរជាតិ​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ បើ​តាម​ការ​យល់​ដឹង​ និង​បាន​ឃើញ​កន្លង​មក​ប្រភេទ​កីឡា​ Kick Boxing​ នេះ​គេ​ឲ្យ​វ៉ៃ​ដៃ​ចេញ​ច្រើន​ និង​ទាត់​ ខណៈ​អាច​បោះ​ជង្គង់​ពី​ចម្ងាយ។​ រតនា ពិត​ជា​ចង់​យក​បទពិសោធ​ដែល​ខ្លួន​មាន​លើក​ឆាក​អន្តរជាតិ​ទៅ​ប្រកួត​រក​មេដាយ​ជូន​កម្ពុជា​នោះ​ណាស់​ ប៉ុន្តែ​ដោយ​សារ​តែ​កិច្ចសន្យា និង​បញ្ហាផ្ទាល់ខ្លួនខ្លះៗ​ទើប​មិន​អាច​ចូលរួម​បាន។​ ប៉ុន្តែ​អ្នក​ប្រដាល់​រូប​នេះ​ ក៏​បាន​ជូន​ពរ​កីឡាករ​ជម្រើសជាតិ​ទាំងអស់​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់ ​ដើម្បី​យក​ដណ្ដើម​មេដាយ​ជូន​ជាតិ។​

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣០​ ឆ្នាំ​២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​លើក​នេះ​គេ​មាន​បញ្ចូល​ឲ្យ​លេង​ប្រភេទ​កីឡា​ Kick Boxing​ ផង​ដែរ។​ សម្រាប់​កម្ពុជា​នឹង​បញ្ចូល​កីឡាករ​ទៅ​លេង​ប្រភេទ​កីឡា​មួយ​នេះ​ផង​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់