• 2019-09-16 02:03:22
  • បាល់ទាត់

Arsenal ត្រូវ​ក្រុម​បាត​តារាង ស៊ុត ៣១ជើង (វីដេអូ)

  • 2019-09-16 02:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កាំភ្លើងធំ Arsenal បានត្រឹម​ ១ពិន្ទុ​ប៉ុណ្ណោះ ក្នុង​សប្ដាហ៍​ទី ៥ នៃ Premier League កាលពីយប់មិញនេះ ក្រោយ​ស្មើ​ក្រុម​បាត​តារាង Watford ២-២។

នៅ​ក្នុង​ការប្រកួតនេះ ខ្សែប្រយុទ្ធ​ហ្គាបុង Pierre-Emerick Aubameyang បាន​ស៊ុត​ឲ្យ Arsenal នាំមុខ​ ២គ្រាប់​មុន​នៅ​តង់ទី១ ប៉ុន្តែ​ចូល​តង់ទី២ ក្រុម​ម្ចាស់ផ្ទះ បាន​វាយ​បក​ ២គ្រាប់​វិញ ដោយ Tom Cleverley និង Roberto Pereyra។

Aubameyang (ស្ដាំ) អបអរ​ជាមួយ​មិត្តរួមក្រុម ក្រោយស៊ុត​បញ្ចូលទី (រូបភាព៖ PA)

មិន​ត្រឹម​តែ​ស៊ុត​តាមស្មើ​នោះទេ Watford បាន​វាយ​សម្រុក​លើ​ក្រុម​លោក Unai Emery ដូច​ទឹក​បាក់ទំនប់ ពោល​គឺ​ស៊ុត ៣១ជើង ចំ​គោលដៅ ១០ដង ខណៈ Arsenal ស៊ុត​បានតែ ៧ដង និងចំ​គោលដៅ ៤ដងប៉ុណ្ណោះ។ បើ​និយាយ​ពី​សាច់​បាល់ ក៏ Watford គ្រប់គ្រង​បានច្រើនជាងដែរ គឺ ៥៣% ទល់នឹង ៤៧%។

លទ្ធផលនេះ ធ្វើ​ឲ្យ Arsenal បន្ត​ឈរ​លេខ ៧ ដោយ​មាន ៨ពិន្ទុ​ក្នុង ៥ប្រកួត រីឯ Watford បន្ត​ឈរ​បាត​តារាង ដោយ​មានត្រឹម ២ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ ៥ប្រកួត។

សូមទស្សនា​វីដេអូហាយឡាយខាងក្រោមនេះ៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់