• 2019-09-12 04:50:41
  • ប្រដាល់

ឡុង​ សាលវ័ន្ត​ ឈិន​ ក្វាន់ចៃ​ និយាយ​យ៉ាង​ណា​ពេល​សិស្ស​ប៉ះ​គ្នា​ដណ្ដើម​លុយ​ ១៦​លាន​រៀល​

  • 2019-09-12 04:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ជើង​ចាស់​ និង​មាន​កេរ្តិ៍ឈ្មោះ​នៅ​កម្ពុជា​ ឈិន​ ក្វាន់ចៃ​ និង​លោក​ ឡុង​ សាលវ័ន្ត​ សុទ្ធតែ​មាន​ក្ដីសង្ឃឹម​ខ្ពស់​លើ​សិស្ស​រៀង​ៗខ្លួន​ បន្ថែមចំណុច​ពិសេស​សម្រាប់​យក​ឈ្នះ​គ្នា​ទៅ​វិញ​ទៅ​មក​រួច​ហើយ​ សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​លើក​នេះ។​

លោក​ ឡុង​ សាវ័ន្ត

លោក​ ឡុង​ សាវ័ន្ត​ គ្រូ​របស់​ ឡុង​ សុភី​ បាន​ឲ្យ​ដឹង​ថា​ ជំនួប​កូន​សិស្ស​លោក​ និង​ រឿង​ សោភ័ណ្ឌ​ លើក​នេះ​ គឺ​សង្ឃឹម​ឈ្នះ​ច្រើន​រហូត​ដល់​ ៧០-៨០%​ ឯណោះ​ ព្រោះ​បាន​រក​បច្ចេកទេស​ល្អៗ​ បង្ហាត់​សិស្ស​ដើម្បី​ឲ្យ​គេ​ទទួល​បាន​ជ័យជម្នះ​ថ្ងៃ​សៅរ៍​នេះ។​

ឡុង សុភី កំពុងហាត់

សុភី​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ប៉ះ​គ្នា​ជា​មួយ​ រឿង​ សោភ័ណ្ឌ​ លើក​នេះ​ត្រៀម​ខ្លួន​បាន​យូរ​ដែរហើយ។​ បើ​និយាយ​ពី​បច្ចេកទេស​របស់​ សោភ័ណ្ឌ​ វិញ​កូន​សិស្ស​លោក​ សាវ័ន្ត​ ខាង​លើ​នេះ​បញ្ជាក់​ថា​ គេជា​កីឡាករ​ចិត្តសាស្ត្រ​ម្នាក់​ បច្ចេកទេស​ តិចនិក​ខាង​ផ្នែក​អារម្មណ៍​ នៅ​ពេល​ដៃគូ​ភ្លេច​ខ្លួន​គឺ​វ៉ៃ​យក​តែ​ម្ដង។​ សុភី​ សូម​ឲ្យ​ប្រិយមិត្ត​ប្រដាល់​ទាំង​អស់​កុំ​ភ្លេច​ចូលរួម​គាំទ្រ​ សម្រាប់​ខ្លួន​នឹង​ខំប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព។​

​លោក​គ្រូ​ ឈិន​ ក្វាន់ចៃ

ចំពោះ​លោក​គ្រូ​ ឈិន​ ក្វាន់ចៃ​ វិញ​ដាក់​ក្ដី​សង្ឃឹម​លើ​ សោភ័ណ្ឌ​ រហូត​ដល់​៩០%​ ព្រោះ​ដោយ​សារ​តែ​ការ​បង្ហាត់​ផ្ទាល់​ ហើយ​មើល​ឃើញ​សមត្ថភាព​ និង​ភាព​ខ្លាំង​របស់​គេ​ខុស​ពី​មុន​ទៅ​ទៀត។​ សោភ័ណ្ឌ​ បើដៃគូ​របស់គេត្រូវ​ស្នៀត​ដៃ​ ឬ​ជើង​​រហូត​ទ្រេត​ហើយ​នោះ​ គឺកូន​សិស្ស​របស់​លោក​នឹង​វ៉ៃ​ផ្ដាច់​តែ​ម្ដង។​

រឿង សោភ័ណ្ឌ កំពុងហាត់

រឿង​ សោភ័ណ្ឌ​ ក៏​បាន​ឲ្យ​ដឹង​ថា​ ពេល​នេះ​ហ្វឹកហាត់​បាន​ត្រឹម​៦០%​នៅ​ឡើយ​ទេ​ គិត​ទៅ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ​ ប៉ុន្តែ​ទម្រាំ​ដល់​ពេល​ប្រកួត​ថ្ងៃ​សៅរ៍​ គឺ​ប្រហែល​សម​ល្មម​អាច​ប្រកួត​បាន​ហើយ។​ ក្ដី​សង្ឃឹម​លើ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​នេះ​វិញ​ គឺ​សុំ​ត្រឹម​៦០%​ ថា​នឹង​អាច​ទទួល​បាន​ជ័យជម្នះ​លើ​សិស្ស​ច្បង​ ឡុង​ សុភី។​ សោភ័ណ្ឌ​ អរគុណ​ចំពោះ​អ្នក​គាំទ្រ​ ការ​គាំទ្រ​នេះ​គឺ​ធ្វើ​ឲ្យ​ខ្លួន​ រួម​និង​កីឡាករ​ដទៃ​ទៀត​មាន​ទឹកចិត្ត​ប្រកួត​ ក្រៅ​ពី​នេះ​សូម​កុំ​ភ្លេច​ទៅ​ទស្សនា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ។​

រឿង សោភ័ណ្ឌ និង​ ឡុង សុភី

ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦៩​គីឡូក្រាម​រវាង​ ឡុង​ សុភី​ និង​ រឿង​ សោភ័ណ្ឌ​ នេះ​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​សៅរ៍​ ទី១៤​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ៦ល្ងាច​តទៅ​លើ​សង្វៀន​ CNC។​ ចំពោះ​ប្រាក់​រង្វាន់​ម្ចាស់​ខ្សែក្រវាត់​នឹង​ទទួល​បាន​១៦លានរៀល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម