- 2019-09-11 01:19:48
- បាល់ទាត់
ព័រទុយហ្គាល់ឈ្នះ ៥-១ Ronaldo ស៊ុតចូល៤គ្រាប់ម្នាក់ឯង
- 2019-09-11 01:19:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព័រទុយហ្គាល់ឈ្នះ ៥-១ Ronaldo ស៊ុតចូល៤គ្រាប់ម្នាក់ឯង
ចន្លោះមិនឃើញ
Cristiano Ronaldo បានស៊ុតបញ្ចូលទី៤គ្រាប់ម្នាក់ឯង ឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់យកឈ្នះ លីទុយអានី ៥-១ ក្នុងការប្រកួតជម្រុះ Euro 2020។
ខ្សែប្រយុទ្ធ Juventus ពេលនេះមានបាល់៩៣គ្រាប់ហើយ នៅក្រុមជម្រើសទៀត តាមពីក្រោយវីរបុរសអ៊ីរ៉ង់ Ali Daei ជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតឲ្យជម្រើសជាតិចំនួន ១០៩គ្រាប់។ គ្រាប់ទីមួយរបស់ Ronaldo ជាបាល់ប៉េណាល់ទី នាទី៧ បន្ទាប់មកនៅគឺ ៦១,៦៥ និង៧៦។
រាប់ទាំងយប់មិញផង កីឡាករវ័យ៣៤ឆ្នាំធ្វើបាន Hat-trick ៨លើកហើយឲ្យព័រទុយហ្គាល់ និងជាការទាត់៤គ្រាប់ក្នុង១ប្រកួតឲ្យក្រុមជើងឯកអឺរ៉ុបឆ្នាំ២០១៦។ ៤គ្រាប់លើកមុន Ronaldo ធ្វើបានពេលប៉ះជម្រើសជាតិអង់ដូរ៉ា៕