• 2019-09-06 03:21:14
  • ប្រដាល់

ឯម​ សុធី​ ប៊ុន​ សុធា​ ប្រកួត​បើក​ឆាក​ខ្សែក្រវាត់​គូបូតា​ល្ងាច​នេះ​នៅ​បាយ័ន​

  • 2019-09-06 03:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យក្មេង​ ឯម​ សុធី​ រួប៊ុន សុធា​ នឹង​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​ហើយ​ល្ងាច​នេះ​ នៃ​កម្មវិធី​ខ្សែក្រវាត់​គូបូតា​រដូវ​កាល​ទី១១ ​របស់​សង្វៀន​បាយ័ន។​

ឯម សុធី ប្រកួតកន្លងទៅ

ការ​ប្រកួត​បើក​ឆាក​យប់​នេះ​គឺ​មាន​ពីរ​គូ​ ឯម​ សុធី​ ប៉ះ​ Dee Sor. Plernjit​ ចំណែក​ ប៊ុន​ សុធា​ ប៉ះ​ Payakhirum Chhor. Harpayak​ ដើម្បី​សន្សំ​ពិន្ទុ​ឈាន​ទៅ​រក​ជើងខ្លាំង​ឆ្លង​ទៅ​វគ្គ​ខ្វែង​នៅ​ពេល​ខាង​មុខ​នេះ។​ កីឡាករ​ថៃ​ដែល​ត្រូវ​ជួប​អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​នាក់​នេះ​ សុទ្ធតែ​ធ្លាប់​ប្រកួត​នៅ​កម្ពុជា​ ពិសេស​ទៀត​នោះ​គឺ​ពួកគេ​ជា​កីឡាករ​មាន​ថ្មី​ដៃ​ល្អ​ផង​ដែរ។​

កីឡាករ​ ឯម​ សុធី​ បាន​ឲ្យ​ដឹង​ដែរ​ថា​ សម្រាប់​ការ​ប្រកួត​ខ្សែក្រវាត់​លើក​នេះ​ជា​លើក​ទី១​ហើយ​ ចំពោះ​រូប​គេ​ ខណៈ​ពី​មុន​មក​បាន​ត្រឹម​លេង​ពាន​រង្វាន់​តូចតាច​ប៉ុណ្ណោះ។​ និយាយ​ដល់​ការ​ហ្វឹកហាត់​​នោះ​ សុធី​ ធ្លាប់​លើក​ឡើង​ថា​ នឹង​ព្យាយាម​ហ្វឹកហាត់​ឲ្យ​ច្រើន​ជាង​រាល់ដង​នៃ​ការ​ប្រកួត​ធម្មតា។​

ឯម សុធី ប្រកួតកន្លងទៅ

បញ្ជាក់​ដែរ​ថា ​ខ្សែក្រវាត់​គូបូតា​រដូវ​កាល​ទី១០​ ដែល​បញ្ចប់​ទៅ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​គឺ​បាន​ទៅ​លើ​កីឡាករ​ថៃ​ Yokpetch​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥។​ ចំពោះ​បេក្ខភាព​កម្ពុជា​ដែល​នឹង​ត្រូវ​លេង​រដូវ​កាល​ថ្មី​នេះ​មាន​ ឯម​ សុធី​ ប៊ុន​ សុធា​ អ៊ូច​ ធារិទ្ធ​ និង​ សុខ​ ធី។​ កម្មវិធី​នេះ​ប្រកួត​ចាប់​ពី​ម៉ោង​ ៧​យប់​តទៅ​នៅ​សង្វៀន​បាយ័ន៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី