• 2019-09-05 03:46:18
  • ប្រដាល់

ឡុង​ ជិន​ និយាយ​ពី​សមត្ថភាព​ ឡៅ​ ចិត្រា​ មុន​ប៉ះ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​មាស​

  • 2019-09-05 03:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​មក​ពី​ក្លឹប​ប្រដាល់​ខ្លារខិន​ ឡុង​ ជិន​ ថា​ចំពោះ​សមត្ថភាព​កីឡាករ​ ឡៅ​ ចិត្រា​ សិស្ស​គុន​មក​ពី​ក្លឹប​ឆត្រយោង​៩១១​ គឺ​ជា​កីឡាករ​ខ្លាំង​ម្នាក់​ ហើយ​មាន​គ្រប់​ស្នៀត​តែ​ម្ដង។​

កីឡាករ ឡៅ ចិត្រា

ឡុង​ ជិន​ បាន​ឲ្យ​ដឹង​ថា​ ចិត្រា​ ជា​អ្នក​ប្រដាល់​មាន​ថ្វីដៃ​ល្អ​ម្នាក់​នៅ​កម្ពុជា។​ អ្នក​ប្រដាល់​រូប​នេះ​មាន​អាវុធ​ និង​ក្បាច់​វ៉ៃ​ល្អ​តែ​ម្ដង។​ យ៉ាង​មិញ​ ចំពោះ​ការ​ប៉ះ​គ្នា​លើក​នេះ​ ឡុង​ ជិន​ បញ្ជាក់​ថា​ខំ​ប្រឹង​វ៉ៃ​ឲ្យ​ល្អ​ជា​វ៉ៃ​ជា​មួយ​ ធន់​ មករា​ នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ប្រាក់​ទៅ​ទៀត​ អាច​និយាយ​បាន​ថា​ចាញ់ឈ្នះ​គឺ​ល្អ​មើល។​

ចំពោះ​ការ​ពង្រឹង​សមត្ថភាព​វិញ​នោះ​ ជើង​ខ្លាំង​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ​ និង​ PNN​ រូប​នេះ​លើក​ឡើង​ទៀត​ថា​ គឺ​ហ្វឹកហាត់​កម្លាំង​កាយ​ កម្លាំង​ស៊ុហ្វ​ឲ្យ​ខ្លាំង​ជាង​នេះ​ និង​ព្យាយាម​ហាត់​វ៉ៃ​ឲ្យ​មាន​ល្បឿន​លឿន​ជាង​នេះ​ ព្រោះ​ឃើញ​ថា​ខ្លួន​គេ​មាន​ចំណុច​ខ្វះ​ខាត់​ត្រង់​នេះ។​

កីឡាករ ឡុង ជិន​

រំលឹក​ដែរ​ថា​ កម្មវិធី​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​មាស​របស់​សង្វៀន​ PNN​ បាន​ឈាន​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ហើយ​នា​ថ្ងៃ​ទី១៥​ ខែ​កញ្ញា​ ២០១៩។​ ឡៅ​ ចិត្រា​ ប៉ះ​ ឡុង​ ជិន​ ចំណែកសប្ដាហ៍បន្ទាប់ទៀត​ សុខ​ សាវិន​ ប៉ះ​ លន​ បញ្ញា​ អ្នក​ឈ្នះ​បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម