• 2019-09-03 02:36:49
  • បាល់ទាត់

Guendouzi ត្រូវ​ជម្រើស​ជាតិ​បារាំង​កោះហៅ​ជា​លើក​ដំបូង មក​ជំនួស​កន្លែង Pogba

  • 2019-09-03 02:36:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​វ័យ​ក្មេង​របស់ Arsenal គឺ Matteo Guendouzi ត្រូវ​បាន​ជម្រើស​ជាតិ​បារាំង​ឈុត​ធំ​កោះ​ហៅ​ជា​លើក​ដំបូង បន្ទាប់​ពី Pogba ខកខាន​​មិន​អាច​លេង​បាន​ក្នុង​យុទ្ធនាការ​​ជម្រុះ Euro 2020 ដោយ​សារ​របួស។

គ្រូ​របស់​បារាំង​លោក Didier Deschamps បាន​និយាយ​ថា Pogba​ វ័យ​២៦​ឆ្នាំ​មាន​បញ្ហា​កជើង បន្ទាប់​ពី Mancchester United លេង​ស្មើ​គ្នា ១-១ ជាមួយ Southampton កាល​ពី​ថ្ងៃ​​សៅរ៍។ ដូច្នេះ​ Deschamps ក៏​សម្រេច​ចិត្ត​កោះហៅ Guendouzi វ័យ​២០​ឆ្នាំ​ ដើម្បី​លេង​ជាមួយ​ជម្រើស​ជាតិអាល់បានី​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ និង អង់ដូរ៉ា នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ។

កីឡាករ​សំខាន់​មួយ​ចំនួន​ទៀត​របស់​បារាំង​ដូច​ជា Aymeric Laporte, Ousmane Dembele និង Kylian Mbappe សុទ្ធ​តែ​មិន​អាច​លេង​បាន​ដោយ​សារ​របួស៕ ​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់