• 2019-08-28 07:40:32
  • ប្រដាល់

បាត់​បង់​ទើប​ស្ដាយ! McGregor ប៉ង​​ចូល​ប្រកួត​​និង​យក​ខ្សែ​ក្រវាត់ UFC មក​វិញ

  • 2019-08-28 07:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​គុន​ចម្រុះ Conor McGregor បាន​ដាក់​គោលដៅ​ចង់​ត្រលប់​មក​កាន់​សង្វៀន UFC វិញ​នៅ​ចុង​ឆ្នាំ​នេះ និង​ប៉ង​យក​ខ្សែ​ក្រវាត់​ខ្លួន​ដែល​បាត់បង់មក​វិញ​។

កីឡាករ​​សញ្ជាតិ​អៀរឡង់​វ័យ​៣១​ឆ្នាំ​ មិន​បាន​ចូលរួម​ប្រកួត ចាប់​តាំង​ពី​ប្រកួត​ចុងក្រោយ​​ចាញ់​កីឡាករ​រុស្សី Khabib Nurmagomedov  នៅ​កម្មវិធី UFC 229​កាលពី​ខែ​តុលា​ឆ្នាំ​មុន។ បន្ទាប់​មក​នៅ​ខែ​មីនា គេ​បាន​ប្រកាស​លើ​បណ្ដាញ​សង្គម​ Twitter ថា​ចូល​និវត្តន៍​ពី​កីឡាករ MMA ប៉ុន្តែ​ពេល​នេះ​​បាន​បដិសេធ​ករណី​ខាង​លើ​ទាំង​ស្រុង។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ McGregor បាន​​ពិភាក្សា​អំពី​ការ​វិលត្រឡប់​មក​កាន់ UFC វិញ ហើយ​បង្ហើប​ថា​គេ​​​ចង់​ប្រកួត​ឲ្យ​បាន​មុន​ចូល​ឆ្នាំ​២០២០។ អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight បាន​និយាយ​​ទៀត​ថា តាម​ពិត​ទៅ​គេ​មាន​ចេតនា​ត្រលប់​មក​កាន់​សង្វៀន​តាំង​ពី​ខែ កក្កដា ប៉ុន្តែ​គ្រា​នោះ​ស្រាប់​តែ​របួស​ដៃ។

ចំណុច​សំខាន់​ដែល McGregor ប៉ង​ត្រឡប់​មក​កាន់​សង្វៀន​វិញ​នោះ​គឺ ចង់​យក​ខ្សែ​ក្រវាត់​របស់​គេ​មក​វិញ ដែល​បច្ចុប្បន្ន Khabib ជា​អ្នក​កាន់។ ក្នុង​ស្ថាប័ន UFC ជើង​ខ្លាំង McGregor ធ្លាប់​គ្រង​ខ្សែ​ក្រវាត់​២​ប្រភេទ​ទម្ងន់​ក្នុង​ពេល​តែ​មួយ​​គឺ Featherweight និង Lightweight។ តែ​ក្រោយ​មក​ក៏​បាន​ដក​ហូត​វិញ ដោយ​សារ​គេ​អសកម្ម​ក្នុង​ការ​ប្រកួត៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់