- 2019-08-22 07:11:23
- ប្រដាល់
ONE ទៅវៀតណាមលើកនេះប្រកួតមួយថៃនិងKickboxing សុទ្ធ ខណៈគ្មានកីឡាករខ្មែរ
- 2019-08-22 07:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ONE ទៅវៀតណាមលើកនេះប្រកួតមួយថៃនិងKickboxing សុទ្ធ ខណៈគ្មានកីឡាករខ្មែរ
ចន្លោះមិនឃើញ
កម្មវិធីធំលំដាប់អន្តរជាតិ ONE Championship ទើបតែបញ្ចេញបញ្ជីឈ្មោះការប្រកួតទាំង១៤គូ ដែលនឹងរៀបចំនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៦។
ONE ត្រូវបានគេដឹងថា ជាស្ថាប័នប្រកួតកីឡាគុនចម្រុះធំជាងគេនៅអាស៊ី ប៉ុន្តែសម្រាប់ការរៀបចំនៅវៀតណាមលើកនេះគឺគ្មាន MMA ទេ មានតែ Muay Thai និង Kickboxing។ ហើយសម្រាប់កម្មវិធីនេះក៏គ្មានឈ្មោះកីឡាករកម្ពុជាចូលរួមដែរ ស្របពេលកីឡាករថៃមាន៦នាក់និងម្ចាស់ផ្ទះវៀតណាមមាន៥នាក់
កីឡាករថៃ Nong-O Gaiyanghadao ត្រូវចេញមកការពារខ្សែក្រវាត់របស់ខ្លួនជាលើកពីរ ទល់នឹងកីឡាករអាល់ហ្សេរី Brice Delval។ សម្រាប់កីឡាករវៀតណាមដែលចូលប្រកួតលើកនេះភាគច្រើនសុទ្ធតែកូនកាត់ ខណៈកីឡាករ Nguyen Tran Duy Nhat ដែលធ្លាប់ឈ្នះ ពេជ្រ ម្ទេសខ្មាំងនៅសង្វៀន WLC ក៏មានឈ្មោះប្រកួតដែរ៕