• 2019-08-20 08:04:59
  • ប្រដាល់

សារ​ខ្លី​ពី Petchdam បង្កប់​ន័យ​ល្អ​ខ្លាំង​សម្រាប់​កីឡាករ ក្រោយ​បាត់​ខ្សែ​ក្រវាត់

  • 2019-08-20 08:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ថៃ Petchdam Petchyindee បាន​របូត​ខ្សែ​ក្រវាត់ ONE Flyweight Kickboxing ក្រោម​ថ្វី​ដៃ​កីឡាករ​ហូឡង់​ Illias Ennahachi ដោយ​សន្លប់​ទឹក​៣ ក្នុង​​​ទឹក​ដី​ខ្លួន​ឯក​ប្រទេស​ថៃ។

នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល Petchdam ចេញ​មក​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន បន្ទាប់​ពី​​ឈ្នះ​កីឡាករ​បារាំង​ Elias Mahmoudi កាល​ពី​ថ្ងៃ​ទី ១០ ខែ ឧសភា ឆ្នាំ ២០១៩។ បរាជ័យ​ខាង​លើ​បាន​ធ្វើ​អ្នក​គាំទ្រ​ថៃ​មាន​ខកចិត្ត​ជា​ខ្លាំង ដោយ​ពុំ​នឹង​ស្មាន Petchdam សន្លប់​បែប​នេះ​សោះ។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ Petchdam ផ្ញើ​សារ​សុំទោស​អ្នក​គាំទ្រ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ខកចិត្ត ហើយ​ក៏​អរគុណ​ចំពោះ​សារ​លើក​ទឹក​ចិត្ត​​មក​កាន់​គេ។ ចំណែក​កាល​ពី​ម្សិលមិញ​កីឡាករ​វ័យ​២១​ឆ្នាំ​បាន​បង្ហោះ​សារ​មួយ​ទៀត​លើ​បណ្ដាញ​សង្គម Instagram ដែល​បង្កប់​ន័យ​យ៉ាង​ល្អ​សម្រាប់​កីឡាករ។

​Petchdam បាន​សរសេរ​ថា៖ "យើង​ដួល​៧​ដង ត្រូវ​ក្រោក​ឈរ​វិញ​៨​ដង"។ Petchdam ជា​កីឡាករ​លំដាប់​របស់​ប្រទេស​ថៃ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន Lumpinne និង WBC Muaythai World៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់