- 2019-08-20 04:46:25
- បាល់ទាត់
Neves អ្នកសម្លាប់ទឹកចិត្ត Man Utd យប់មិញជាពេជ្ឈឃាដបាល់ពីចម្ងាយ
- 2019-08-20 04:46:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neves អ្នកសម្លាប់ទឹកចិត្ត Man Utd យប់មិញជាពេជ្ឈឃាដបាល់ពីចម្ងាយ
ចន្លោះមិនឃើញ
Ruben Neves បានបំផ្លាញឱកាសឡើងកំពូលតារាងរបស់ Manchester United ក្រោយស៊ុតបញ្ចូលទី១គ្រាប់ឲ្យ Wolverhampton តាមស្មើកាលពីយប់មិញ។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានទាត់មួយជើងពីចម្ងាយដូចកាំជ្រួចនៅនាទី៥៥ ផុតដៃអ្នកចាំទី David de Gea ជួយឲ្យក្រុមលោក Nuno Espírito Santo បាន១ពិន្ទុក្នុងសប្ដាហ៍ទី២នៅ Premier League។ យ៉ាងណាវាមិនមែនជាបាល់ពីចម្ងាយដំបូងទេរបស់ Neves ឲ្យ Wolves។
បើមើលលើគ្រាប់បាល់បញ្ចូលទីកន្លងមករបស់កីឡាករវ័យ២២ឆ្នាំរូបនេះឲ្យ Wolves គឺសុទ្ធសឹងជាបាល់ពីចម្ងាយ និងភាគច្រើននៅក្រៅប្រអប់ ដោយសារ Neves មានកម្លាំងជើងខ្លាំង និងស៊ុតសំដៅទីច្បាស់។ សូមមើលបាល់បញ្ចូលទីមុនៗរបស់គេនៅខាងក្រោម៖