• 2019-08-20 02:23:02
  • ប្រដាល់

មុនទៅដល់​វៀតណាមជា​លើកដំបូង តើ ONE ធ្លាប់រៀបចំព្រឹត្តិការណ៍​ប្រកួត​នៅ​ប្រទេស​ណាខ្លះ?

  • 2019-08-20 02:23:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ONE Championship នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ជា​លើក​ដំបូង​នៅ​ប្រទេស​វៀតណាម នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ ព្រឹត្តិការណ៍​ដែល​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហូជីមិញ​នោះ គឺ​ជា​ព្រឹត្តិការណ៍​ទី ៩៩ ក្នុង​ប្រវត្តិសាស្រ្ដ​ស្ថាប័ន​ប្រកួត​ធំបំផុត​នៅ​អាស៊ី​មួយនេះ។ បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការណ៍​ទី ៩៩ ONE នឹង​រៀបចំព្រឹត្តិការណ៍ទី ១០០ នៅ​លើ​ទឹកដី​ជប៉ុន នាខែតុលា ឆ្នាំ២០១៩។

(រូបភាព៖ ONE Championship)

តើព្រឹត្តិការណ៍ចំនួន ៩៨ កន្លងមក ONE ធ្លាប់​រៀបចំនៅ​ប្រទេស​ណាខ្លះ (មិនគិត ONE Warrior Series នៅសិង្ហបុរី និង ONE Hero Series នៅចិននោះទេ)? ចម្លើយ​មានដូចខាងក្រោម៖

  • សិង្ហបុរី (១៧ដង)៖ ONE ជា​ក្រុមហ៊ុន​របស់​សិង្ហបុរី ដូច្នេះព្រឹត្តិការណ៍​ដំបូង ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ទឹកដី​សិង្ហបុរី កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១១។ គិត​ចាប់​ពីនោះ​មក ONE បាន​រៀបចំ​ការប្រកួត​លើ​ទឹកដី​របស់​ខ្លួន ១៧ដងមកហើយ។

ក្រៅពីសិង្ហបុរី ប្រទេស​ដែល​ធ្លាប់​ធ្វើ​ជា​ម្ចាស់ផ្ទះរៀបចំការប្រកួត​របស់ ONE មានដូចខាងក្រោម៖

  • ហ្វីលីពីន (១៨ដង)

  • ឥណ្ឌូណេស៊ី (១៥ដង)

  • ម៉ាឡេស៊ី (១៥ដង)

  • ចិន (១២ដង) (គិតទាំងតៃវ៉ាន់, ម៉ាកាវ, សៀងហៃ)

  • មីយ៉ាន់ម៉ា (៩ដង)

  • ថៃ (៨ដង)

  • កម្ពុជា (២ដង)

  • អារ៉ាប់រួម (១ដង)

  • ជប៉ុន (១ដង)

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ដែលរៀបចំ​នៅកម្ពុជា​ទាំង២ ដង គឺព្រឹត្តិការណ៍ទី ២០ ដែលធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ ដែលមានឈ្មោះថា ONE: Rise of the Kingdom និងព្រឹត្តិការណ៍ទី៣៤ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២១០៥ ដែលមានឈ្មោះថា ONE: Kingdom of Khmer។ ព្រឹត្តិការណ៍ទាំង២ នេះ ធ្វើឡើងនៅក្នុង​សាល​កោះពេជ្រ៕

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់