• 2019-08-19 01:43:45
  • ប្រវត្តិ​​

មក​ស្គាល់​មុខ កីឡាករ​ដែល​កាន់​តំណែង​ប្រធាន​ក្រុម​នៅ​ក្លឹប​អឺរ៉ុប​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2019-08-19 01:43:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តំណែង​ប្រធាន​ក្រុម​ក្នុង​កីឡា​បាល់ទាត់ ជា​តំណែង​មួយ​ដ៏​សំខាន់ និង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម។ តំណែង​នេះ ត្រូវ​ការ​ ការ​សម្រេច​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ បទ​ពិសោធន៍ និង​ភាព​ជា​មេ​ដឹកនាំ។

យ៉ាងណាមិញ បើ​គេ​និយាយ​ពី​កីឡាករ​កាន់​តំណែង​ប្រធាន​ក្រុម​យូរ​ជាង​គេ នោះ​គេ​នឹង​នឹក​ឃើញ​ភ្លាម​ដល់​អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​/ខ្សែ​ប្រយុទ្ធ​ក្លឹប Roma លោក Francesco Totti។ លោក​កាន់​តំណែង​ជា​ប្រធាន​ក្រុម​នៃ​ក្លឹប​រដ្ឋធានី​ប្រទេស​អ៊ីតាលី​នេះ អស់​រយៈពេល ១៩​ឆ្នាំ។

អតីត​កីឡាករ​រូប​នេះ​ចូល​លេង​ឲ្យ​ក្រុម​ធំ Roma នៅ​ឆ្នាំ១៩៩២ នៅ​ពេល​ដែល​គាត់​មាន​អាយុ​ជាង ១៥ឆ្នាំ​ប៉ុណ្ណោះ។ លុះ​ដល់​អាយុ២១ឆ្នាំ លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​នៃ​ក្លឹប Roma។ ក្នុង​ការ​ប្រកប​អាជីព​នៅ Roma លោក​ធ្លាប់​បាន​បដិសេធ​សំណើ​ពី​ក្រុម​ធំៗ ជា​ច្រើន។

ក្រៅ​ពី Totti នៅ​មាន​ប្រធាន​ក្រុម​ផ្សេង​ៗ​ទៀត​ ដែល​កាន់​តំណែង​ប្រធាន​ក្រុម​បាន​ក្រែល​ៗ​ដែរ​ដូច​ជា អតីត​ខ្សែ​ការពារ​ AC Milan លោក Franco Baresi (កាន់​តំណែង​ ១៥ឆ្នាំ​ ពី១៩៨២ ដល់ ១៩៩៧) និង​អតីត​ខ្សែ​ការពារ​Arsenal លោក Tony Adam (កាន់​តំណែង​ ១៤ឆ្នាំ ពី​ឆ្នាំ១៩៨៨ ដល់ ២០០២)៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់