• 2019-08-17 23:33:00
  • បាល់ទាត់

Lampard ប្រាប់​ពី​តំណែង​លេង​ស័ក្ដិសម​បំផុត​សម្រាប់ Kante

  • 2019-08-17 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Frank Lampard ដែល​បាន​ស្នង​តំណែង​ពី Maurizio Sarri នឹង​ប្រើប្រាស់ N'Golo Kante នៅ​តំបន់​បម្រើ​ស្លាប​ស្តាំ​វិញ​ម្តង គឺ​មិន​នៅ​តំបន់​កណ្តាល​ដែល​គេ​ធ្លាប់​លេង​ភាគ​ច្រើន​នៅ Leicester ទៀត​ទេ។

ត្បិត​ Line up របស់ Lampard ទល់​នឹង Liverpool កាល​ពី​ប្រកួត UEFA Super Cup កន្លង​ទៅ Kante ឃើញ​ឡើង​ឈ្មោះ​លេង​នៅ​តំបន់​បម្រើ​កណ្ដាល ប៉ុន្តែ​សាច់ការ​ជាក់​ស្តែង​កីឡាករ​បារាំង​រូប​នេះ ភាគ​ច្រើន​លេង​នៅ​ស្លាប​ស្តាំ ជា​តំបន់​របស់ Jorginho។

Lampard បាន​និយាយ​ថា "អ្វី​ដែល​សំខាន់​សម្រាប់​ខ្សែ​បម្រើ​របស់​ខ្ញុំ​គឺ​ថា​ យើង​មាន​ភាព​បត់បែន​ហើយ​គ្មាន​កីឡាករ​ណា​ម្នាក់​ដាច់​ខាត​ត្រូវ​តែ​​គោរព​តាម​រចនាសម្ព័ន្ធ​​ដែល​រៀបចំ​ឡើយ"។

“យើង​ឃើញ​ប្រព័ន្ធ​បែប​នោះ​នៅ​ពេល​ប៉ះ Liverpool នៅ​ពេល​ដែល​កីឡាករ​មាន​សេរីភាព​ក្នុងការ​បំលាស់​ទី​របស់​ពួកគេ"។

Kante បង្ហាញ​ភាព​លេចធ្លោ​យ៉ាង​ខ្លាំង​ពេល​លេង​ប៉ះ​ក្រុម​ម្ចាស់ជើង​ឯក Champions League។ អតីត​កីឡាករ Leicester បាន​កាត់​បាល់​ញឹកញយ​​បោះ​ចេញ​ពី​ជើង James Milner និង កីឡាករ​​ដទៃ​ទៀត​របស់ Liverpool៕

ប្រភព៖ chelseafc ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់