• 2019-08-17 03:19:51
  • ប្រដាល់

ទិដ្ឋភាព​ត្រជាក់​ៗ​ភ្នែក ​ចាន់ រតនា ​ប្រើ​គ្រប់​ក្បាច់​គុន ​ដើម្បី​យក​ឈ្នះ​ជើង​ខ្លាំង​គុយបា​

  • 2019-08-17 03:19:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ចម្រុះ​កម្ពុជា​ ចាន់ រតនា​​បាន​យក​ឈ្នះ​ពិន្ទុលើជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart មុន​នេះ​ក្នុងសង្វៀន​ធំលំដាប់​អន្តរជាតិ ONE Championship ដែល​រៀបចំ​នៅ​ប្រទេស​ថៃ។

ចាន់ រតនា ​ដូច​បង​ប្អូន​ដឹង​ស្រាប់​ហើយ​ជា​កីឡាករ​ប្រដាល់​កម្ពុជា ​ពី​មុន​មក​ក៏​ល្បី​ហើយ​បច្ចុប្បន្ន​នេះ​ក៏​រឹត​តែ​ល្បី​ថែម​ទៀត ​តាម​រយៈ​ការ​យក​ឈ្នះ​លើ​ដៃ​គូ​ក្នុង​សង្វៀន​លំដាប់​អន្តរជាតិ ONE ។ ការ​ប្រកួត​នៅ​យប់​មិញ​នេះ ​រតនា ​អ្នក​ប្រយុទ្ធ​ក្រុង​អង្គរ​ពិត​ៗ ​បាន​ប្រើ​គ្រប់​ក្បាច់ ​ដើម្បី​បំបាក់​ជើង​ខ្លាំង​គុយបា ​ហើយ​ក៏​ជា​ការ​ធ្វើ​ឱ្យ​គេ​ស្គាល់​កាន់​តែ​ច្បាស់​ពី​ក្បាច់​គុន​ខ្មែរ​ដែរ។ នេះ​ជា​ការ​ទទួល​បាន​ជ័យជម្នះ​៣​លើក​ជាប់​គ្នា​ហើយ​របស់ រតនា ​នៅ​សង្វៀន ONE ​នេះ ​ហើយ​វា​ក៏​កាន់​តែ​ខិត​ជិត​មែនទែន សម្រាប់​កីឡាករ​កម្ពុជា​នេះ ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ផង​ដែរ។

ខាង​ក្រោម​នេះ​ជា​ទិដ្ឋភាព​ត្រជាក់​ៗ​ភ្នែក ហើយ​បាន​មើល​ហើយ​ដឹង​តែ​ញញឹម​ពេញ​ចិត្ត​ជាមួយ​ការ​វាយ​របស់ រតនា ​តែ​ម្ដង៖

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម