• 2019-08-17 03:06:05
  • ប្រវត្តិ​​

បណ្ដា​កីឡាករ​ល្បី​ៗ​មួយ​ចំនួន ដែល​ធ្លាប់​រង​គ្រោះ ដោយ​ការ​បោះពុម្ពអាវ​ដាក់​​ឈ្មោះ​ខុស

  • 2019-08-17 03:06:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​ជា​ បណ្ដា​កីឡាករ​ល្បីៗ​មួយ​ចំនួន ដែល​ធ្លាប់​ពាក់​អាវ​បោះពុម្ព​ឈ្មោះ​របស់​ខ្លួន​ខុស៖

Jorginho៖ ខ្សែ​បម្រើ​អ៊ីតាលី​រូប​នេះ ពាក់​អាវ​សរសេរ​ឈ្មោះ​ខុស កាល​ពី​ប្រកួត UEFA Super Cup ប៉ះ​នឹង​ក្លឹប Liverpool។

Zlatan Ibrahimovic៖ ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​ប្រកួត​លីគ​កំពូល​អាមេរិក​ នៅ​ខែ​កក្កដា​ ឆ្នាំ២០១៩។

Steven Gerrard៖ អតីត​ខ្សែ​បម្រើ​ Liverpool រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​ឆ្នាំ២០១៦។

David Beckham៖ អតីត​ខ្សែ​បម្រើ​អង់គ្លេស​រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​ប្រកួត Charity Shield Game ប៉ះ​នឹង Chelsea កាល​ពី​ឆ្នាំ១៩៩៧។

Ole Gunnar Solskjaer៖ អតីត​ខ្សែ​ប្រយុទ្ធ​ Manchester United រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​ឆ្នាំ២០០២។

Javier Mascherano៖ ខ្សែ​ការពារ​អាហ្សង់ទីន​រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​លេង​នៅ Liverpool។

Anderson៖ អតីត​ខ្សែ​បម្រើ​ Manchester United រូប​នេះ ពាក់​អាវ​មាន​ឈ្មោះ​ខុស កាល​ពី​ឆ្នាំ២០១២។

ក្រៅ​ពី​នេះ ក៏​មាន​កីឡាករ​ជា​ច្រើន​ទៀត ដែល​ធ្លាប់​រង​គ្រោះ​នឹង​ការ​បោះ​ពុម្ព​ឈ្មោះ​អាវ​ខុស​ដែរ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់