• 2019-08-15 08:56:08
  • ប្រដាល់

រឿង​ សោភ័ណ្ឌ​ អាច​ឆក់​ឱកាស​ឡើង​ទៅ​យក​លុយ​ ៤០០០ដុល្លារ បាន​អត់​ថ្ងៃ​សៅរ៍​នេះ?

  • 2019-08-15 08:56:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កណ្ដាល​ រឿង​ សោភ័ណ្ឌ​ នឹង​ត្រូវ​ចេញ​មុខ​ប្រកួត​មុន​នេះ​គេ​ក្នុង​កម្មវិធី​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ ជា​មួយ​អ្នក​លេង​គុន​ថៃ​ Korng Thailand Keatnavy​ ដើម្បី​រក​ជើង​ខ្លាំង​១រូប ​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​ទម្ងន់​ ៦៩​គីឡូក្រាម​ ដែល​មាន​ប្រាក់​រង្វាន់​ ៤០០០​ដុល្លារ។​

កីឡាករ រឿង សោភ័ណ្ឌ

កីឡាករ​ដៃ​ភ្លើង​ជើង​រន្ទះ​របស់​កម្ពុជា​ខាង​លើ​ ប្រសិន​បើ​អាច​យក​ឈ្នះ​អ្នក​លេង​គុន​ថៃ​ Korng Thailand Keatnavy​ នា​ថ្ងៃ​សៅរ៍​នេះបាន​ នោះគេជាប់ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​ តែ​ម្ដង។​ ប៉ុន្តែ​បើ​ សោភ័ណ្ឌ​ ភ្លាត់​ស្នៀត​ចាញ់​កីឡាករ​ថៃ​ខាង​លើ​នេះ​វិញ​ នឹង​ត្រូវ​ធ្លាក់​ត្រឹម​ប្រកួត​នេះ​ហើយ និងអស់​ឱកាស​ឡើង​ទៅ​យក​លុយ​១៦លាន​រៀល ឬ​៤០០០​ដុល្លារ​។​

រឿង សោភ័ណ្ឌ ឈ្នះខ្សែក្រវាត់កន្លងទៅ

គូ​ជម្រុះ​ចាញ់​ធ្លាក់​ខ្សែក្រវាត់​ខាង​លើ​នេះ​ ពិបាក​ថា​អ្នក​ណា​មាន​ប្រៀប​ជាង​អ្នក​ណា​ណាស់​ ព្រោះ​អី​ក្បិត​ប្រកួត​លើ​ទឹក​ដី​កម្ពុជា​ក៏​ដោយ​ ប៉ុន្តែ​កីឡាករ​ថៃ​ Korng Thailand Keatnavy​ ធ្លាប់​ឈ្នះ​ វង្ស​ ណយ​ និង​ផ្ដួល​ ឯម​ ឡេងលី​ ឲ្យ​សន្លប់​នៅ​ទីនេះ​រួច​ហើយ។​ អ្នក​លេង​គុន​ថៃ​រូប​នេះ​ ប្រកួត​ដោយ​ប្រើ​បច្ចេកទេស​ខ្ពស់​ ភ្នែក​វី​ល្អ​ចាំ​មើល​ដៃគូ​ចេញ​ក្បាច់​ហើយ​សង​តាម​ក្រោយ​ភ្លាមៗ។​ កីឡាករ​រូប​នេះ​ចូល​ចិត្ត​ថយ​ចាំ​វ៉ៃ​ ចេះ​ឆក់​កែង​បាន​លឿន​ ខណៈ​កណ្ដាប់ដៃ​ និង​ស្នៀត​ទាត់​គឺ​ប្រើ​បាន​យ៉ាង​ល្អ​ និង​មាន​ប្រសិទ្ធភាព។​

កម្មវិធីប្រកួត

រំលឹក​ដែរ​ថា​ កម្មវិធី​ថ្មី​របស់​ CBS​ «​អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់​ជើងឯក​ប៉ះ​គ្នា»​ នេះ​រដូវ​កាល​ទី១​នេះ​ លេង​លើ​ប្រភេទ​ទម្ងន់​ ៦៩​គីឡូក្រាម​ កីឡាករ​ខ្មែរ-​បរទេស​ ប្រកួត​តែ​២​ដង​ក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ និង​ទទួល​បាន​ថវិកា​ ៤០០០​ដុល្លារ។​ សម្រាប់​គូ​ខ្សែក្រវាត់​ដំបូង​នេះ​ រឿង​ សោភ័ណ្ឌ​ ប៉ះ​ Korng Thailand Keatnavy​ នា​ថ្ងៃ​សៅរ៍​ ទី១៧​ សីហា​ ២០១៩​ នៅ​សង្វៀន​ CNC​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់