• 2019-08-13 04:08:05
  • ប្រដាល់

ឃីម​ ខាន់សោភ័ណ្ឌ៖​ ខ្ញុំ​ពិបាក​ភ្នែក​មើល​ណាស់​ ពេល​ប្ដី​ឈរឲ្យគេ​វ៉ៃ​ទើប​បាន​លុយ​បែប​នេះ​

  • 2019-08-13 04:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​នាង​ ឃឹម​ ខាន់សោភ័ណ្ឌ​ ប្រពន្ធ​ សេន​ ប៊ុនថេន​ ថា​ខ្លួន​ពិបាក​ភ្នែក​មើល​ និង​មិន​ស្រួលខ្លួន​នោះ​ទេ​ ពេល​ប្ដី​ឈរ​ឲ្យ​គេ​វ៉ៃ​ម្ដង​ទើប​បាន​លុយ​បែប​នេះ​ ដូច្នេះ​ត្រូវ​តែ​មាន​របររក​ចំណូល​ច្បាស់លាស់​ដើម្បី​ជួយ​គ្រួសារ។​

សេន ប៊ុនថេន​ និងភរិយា

ប្រពន្ធ​អតីត​អ្នក​ប្រដាល់​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ ពី​មុន​ប្ដី​របស់​អ្នក​នាង​ឡើង​ប្រកួត​ទើប​បាន​លុយ​ ប៉ុន្តែ​ឥលូវ​ត្រូវ​បង្ហាត់​គេ​ ត្រូវ​ឈរ​ឲ្យ​គេ​វ៉ៃ​ទើប​បាន​លុយ​ បើ​និយាយ​ពី​ចិត្ត​វិញ​អាណិត​ហួស​ពី​អាណិត​ទៅ​ទៀត។​ ពេល​ខ្លះ​ត្រូវ​ជាំ​មុខមាត់​ ពេល​ខ្លះ​ត្រូវ​កន្លែង​ផ្សេង​ឈឺ​ខ្លួន​ណា​ទម្រាំ​បាន​លុយ​ ហេតុ​នេះ​ហើយ​បាន​ជា​ ខាន់សោភ័ណ្ឌ​ ដាច់ខាត​ត្រូវ​តែ​មាន​របរច្បាស់លាស់​និង​មាន​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​ខ្លួន​ និង​កូនឲ្យ​បាន។​

សេន ប៊ុនថេន ពេលនៅប្រកួត

ខាន់សោភ័ណ្ឌ​ បន្ថែម​ទៀត​ថា​ ឥលូវ​នេះ​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ ពេល​ដែល​បាន​ជួយ​រក​ចំណូល​មួយ​ផ្នែក​ដល់​ប្ដី​ និង​ក្រុម​គ្រួសារ​បែប​នេះ​ អាច​ជួយ​សម្រាល​បន្ទុក​ស្វាមី​បាន​ខ្លះ។​ នៅ​ជំហាន​បន្ទាប់​ ពួកគេ ចង់​បំពេញ​ក្ដី​ស្រមៃបង្កើត​ក្លឹប​ប្រដាល់​មួយ​ និង​មាន​ហាង​លក់​សម្ភារ​កីឡានៅ​ជា​មួយ​គ្នា​តែ​ម្ដង។​

សេន ប៊ុនថេន និងភរិយា ពេលលក់សម្ភារកីឡា

រំលឹក​ដែរ​ថា​ អ្នក​ស្រី​ ឃឹម​ ខាន់សោភ័ណ្ឌ​ រៀបការ​ជា​មួយ​កីឡាករ​ សេន​ ប៊ុនថេន​ តាំង​ពី​ឆ្នាំ​២០១៣​ មក​ម្ល៉េះ​ ដោយ​មាន​ចំណងដៃ​កូន​ស្រី​ម្នាក់។​ ពួកគេ​ទាំង​ពីរ​ចាប់​ផ្ដើម​ប្រកបរបរ​លក់​សម្ភារ​កីឡា​អំឡុង​ឆ្នាំ​ ២០១៧​ មក​ដល់​សព្វថ្ងៃ​នេះ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់