• 2019-08-11 00:00:00
  • ប្រដាល់

ឃើញ​កម្សត់​ពេក​ សាម៉ុនថា​ ចូលបុណ្យ​អតីត​អ្នក​ប្រដាល់​ យ៉ាម​ រ៉េត​ ៣០០​ដុល្លារ​

  • 2019-08-11 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ខ្មែរ-​អាមេរិក​ សាម៉ុនថា​(Samontha)​ ឃើញ​ពី​ភាព​ក្រ​ខ្សត់​នៃ​ការ​ទទួល​មរណភាព​របស់​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ យ៉ាម​ រ៉េត​ តាម​បណ្ដាញ​សង្គម​ហ្វេសបុក​ ក៏​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ចូលបុណ្យ​ ៣០០​ដុល្លារ។​

ប្រពន្ធកីឡាករ យ៉ាម រ៉េត ពេលទទួលបានថវិកា

លោក​ Matt Stephenson​ ដែល​ជា​ឪពុក​របស់​កីឡា​ការិនី​ សាម៉ុនថា​(Samontha)​ បាន​ឲ្យ​ដឹង​ថា​ កូន​ស្រី​របស់​លោក​ បាន​ឃើញ​គេ​បង្ហោះ​ពី​រូប​ភាព​មរណភាព​របស់​អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ យ៉ាម​ រ៉េត​ លើ​បណ្ដាញ​សង្គម​ មាន​ចិត្ត​អាណិត​អាសូរ​ជា​ខ្លាំង​ និង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​នោះ​ឡើយ។​ ដូច្នេះ​ហើយ​ សាម៉ុនថា​(Samontha)​ ក៏​បាន​យក​លុយ​របស់​ខ្លួន​ចំនួន​ ៣០០​ដុល្លារ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ និង​សម្រាប់​ជួយ​សម្រួល​ការ​ចំណាយ​ក្នុង​ពិធី​បុណ្យ​នេះ។​

សាម៉ុនថា និងឪពុក

រំលឹក​ដែរ​ថា​ អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​ យ៉ាម​ រ៉េត​ ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី៧​ ខែ​សីហា​ ២០១៩​ នៅ​ឯ​ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម​ ដោយ​រោគាពាធ។​ ចំពោះ​ថវិកា​ដែល​ សាម៉ុនថា​ ផ្ញើ​ចូល​បុណ្យ​នេះ​ដែរ​គឺ​តាម​រយៈ​ក្រុម​ការងារ​សារព័ត៌មាន​ Sabay News។​ នេះ​ជា​លើក​ទី៤ហើយ​ ដែល​កីឡា​ការិនី​វ័យ​១៦​ឆ្នាំ​រូប​នេះ ​បាន​ជួយ​ដល់​អ្នក​ប្រដាល់​ខ្មែរ​ រួម​មាន​ ធា​ នុរាជ​ ២០០​ដុល្លារ​ ជួយផ្តល់ថវិកាព្យាបាលម្ដាយ ឡុង សុភី​ ជួយ អេ​ រដ្ឋា​ ៣០០​ដុល្លារ​តាម​រយៈ​លោក​គ្រូ​ ច័ន្ទរាជ្យ​ និង​លើក​នេះ​កីឡាករ​ យ៉ាម​ រ៉េត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់