• 2019-08-09 11:03:32
  • បាល់ទាត់

Solakjaer ថា Man Utd នឹង​មិន​ទិញ​អ្នក​ជំនួស Lukaku ទេ

  • 2019-08-09 11:03:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Manchester United លោក Ole Gunnar Solskjaer បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ខាង​ក្លឹប​នឹង​មិន​ទិញ​កីឡាករ​​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​កីឡាករ Romelu Lukaku ទេ ដោយសារ​តែ​ក្លឹប​បិសាច​ក្រហម​មាន​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​កីឡាករ Marcus Rashford ខ្សែ​ស្លាប​បារាំង​កីឡាករ Anthony Martial និង​កីឡាករ​មួយ​ចំនួន​ទៀត​។

លោក​បាន​និយាយ​ថា៖ " ប្រាកដ​ណាស់​ Lukaku មាន​ស្ថិតិ​ និង​កំណត់ត្រា​ល្អ។ គេ​ស្ថិត​ក្នុង​ចំណោម​កីឡាករ​អាវ​លេខ ៩ ល្អ​ជាង​គេ​ " ។

លោក​បាន​បន្ត​ថា៖ " ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មាន​ភាព​ជឿជាក់​ថា​ ក្លឹប​យើង​នឹង​បាន​គ្រាប់​បាល់​ពី Martial, Rashford។ ម្យ៉ាងទៀត​កីឡាករ Daniel James និង Lingard នឹង​ជួយ​បង្កើត​គ្រាប់​បាល់​បន្ថែម​ទៀត។ ពួក​យើង​មាន​យុទ្ធសាស្ត្រ​រៀបចំ​ខ្សែ​ប្រយុទ្ធ​ ខុស​ពី​រដូវ​កាល​មុន " ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Lukaku បាន​ចាកចេញ​ពី​ក្លឹប Manchester United ទៅ​កាន់​ក្លឹប Inter Milan ក្នុង​តម្លៃ​ ៩០​លាន​ដុល្លារ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់