• 2019-08-08 15:03:59
  • ប្រដាល់

មក​វៃ​នៅ​ខ្មែរ​អត់​ច្បាប់ ​និង​សន្លប់​ផុយ​ៗ​៤​ដង កីឡាករ​ថៃ​ម្នាក់​នេះ ​ត្រូវ​គេ​ព្យួរ​ហើយ​

  • 2019-08-08 15:03:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ប្រដាល់​ថៃ ​Yokkao ព្យួរ​ការ​ប្រកួត​ Manachai បាត់​ហើយ ​ដែល​កីឡាករ​ថៃ​ម្នាក់​នេះ​មក​ លួច​វៃ​នៅ​ស្រុក​ខ្មែរ​អត់​សុំ​ក្លឹប ​ហើយ​គេ​តាម​ដាន​ឃើញ​ថា​សន្លប់​ផុយ​ៗ​៤​ដង​ជាប់​គ្នា។

Manachai ​នេះ ​បើ​បង​ប្អូន​ជា​អ្នក​តាម​ដាន​ប្រដាល់​អន្តរជាតិ​ប្រហែល​ស្គាល់​ច្បាស់​ថា​ជា​ជើង​ខ្លាំង​ម្នាក់​របស់​ថៃ ​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ច្រើន។ ​ជាក់​ស្ដែង រូប​គេ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ធ្លាក់​កូដ​ខ្លាំង​មែនទែន ​ដោយ​ចាញ់​៤​ដង​ជាប់​គ្នា ​បើ​គិត​ទាំង​ការ​ប្រកួត​ជាមួយ​កីឡាករ​កម្ពុជា ម៉ឺន សុភា ​ទៀត។

ការ​មក​ប្រកួត​នៅ​កម្ពុជា​ត្រូវ​បាន​ក្លឹប YOKKAO ​រក​ឃើញ​ថា​លួច​មក​ទាំង​ខ្លួន​នៅ​ជាប់​កិច្ច​សន្យា​នៅ​ក្លឹប​នេះ ​ដែល​ទង្វើ​នេះ​ហាក់​មិន​ផ្ដល់​តម្លៃ​ដល់​កីឡា​ប្រដាល់​ថៃ​ឡើយ។ ដូច្នេះ​ក្លឹប​បាន​ព្យួរ​ការ​ប្រកួត​របស់​គេ ​ដើម្បី​ឱ្យ​កីឡាករ​គិត​ឡើង​វិញ ​និង​យល់​ពី​តម្លៃ​នៃ​កីឡា​។ ក្លឹប​ក៏​កំពុង​ដាក់​ការ​សង្ស័យ​ចំពោះ​ការ​ប្រកួត​កន្លង​មក​របស់​គេ ដែល​សន្លប់​ផុយ​ៗ​ពេក​នេះ​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់