• 2019-08-06 08:06:21
  • ប្រដាល់

Eric Pen៖​ ខ្ញុំ​យល់​ថា​សមត្ថភាព​ខ្លួន​ឯង​ រីកចម្រើន​ជាង​មុន​ទៅ​ទៀត​

  • 2019-08-06 08:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល​ទម្ងន់​យក្ស​ ខ្មែរ-​អាមេរិក​ Eric Pieroun Pen​ លើក​ឡើង​ក្រោយ​ផ្ដួល​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ David Koswara​ ក្នុង​ទឹក​ទី១​ ថា​សមត្ថភាព​ខ្លួន​ពេល​នេះ​រីកចម្រើន​ជាង​មុន​ទៅ​ទៀត។​

កីឡាករ Eric Pen​ និងមិត្តរួមក្លឹប

Eric Pen​ បាន​ប្រាប់​ Sabay​ ឲ្យ​ដឹង​ថា​ អំឡុង​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី៣​ សីហា​ ២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ នោះ​គឺ​រូប​គេ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ប្រកួត​ ​ជាង​អ្វី​ដែល​ជា​ផែន​ការ​បាន​រៀបចំ​មុន​ការ​ប្រកួត​​ទៅ​ទៀត។​ ដូច​បាន​ដឹង​ហើយ​ថា​ ដៃគូ​របស់​ខ្លួន​មាន​បទ​ពិសោធ​ប្រកួត​ច្រើន​ជាង​ ប៉ុន្តែ​ Eric Pen​ យល់​ឃើញ​ថា​ខ្លួន​ឯង​រឹតតែ​មាន​ការ​រីកចម្រើន​ និង​ខ្លាំង​ជាង​មុន​ទៅ​ទៀតបន្ទាប់ពីអាច​យកឈ្នះត្រឹម១ទឹកប៉ុណ្ណោះ។​

រូបភាពពេលប្រកួតនៅ ហ្វីលីពីន

អ្នក​ប្រដាល់​វ័យ​ ២៦​ឆ្នាំ​រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​ទោះ​ជា​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ជា​ការ​ប្រកួត​ធម្មតា​មិន​មែន​ការពារ​ខ្សែក្រវាត់​ក៏​ដោយ​ ប៉ុន្តែ​វា​ជា​ការ​ប្រកួត​សំខាន់​ជា​និច្ច​សម្រាប់​ខ្លួន​ ព្រោះ​អំឡុង​ពេល​លេង​លក្ខណៈ​ Champion​ship ដូច​នេះ​បើ​ចាញ់​អាច​គេ​ដក់​ខ្សែក្រវាត់​ពេល​ណា​មួយ។​ បើ​តាម​រូបមន្ត​ប្រកួត​របស់​ស្ថាប័ន​ WBA​ អំឡុង​ពេល​ប្រកួត​ Champion​ បែប​នេះ​ត្រូវ​ប្រុងប្រយ័ត្ន​គ្រប់​ការ​ប្រកួត។​ អ្នក​ប្រដាល់​ដែល​មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ​រូប​នេះ​បញ្ជាក់​ផង​ដែរ​ នៅ​ប្រកួត​បន្ទាប់​អាច​ជា​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ ឬ​ជា​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ផ្សេងៗ​ទៀត។​

កីឡាករ Eric Pen​ ពេលឈ្នះនៅ ហ្វីលីពីន

រំលឹក​ដែរ​ថា​ កីឡាករ​ប្រដាល់​សកល​ ខ្មែរ-អាមេរិក​ Eric Pen​ ជា​អ្នក​ប្រដាល់​អាជីព​ក្នុង​ក្លឹប​ Saigon Sport Club។​ ប្រកួត​ចុង​ក្រោយ​របស់​គេ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី៣​ ខែ​សីហា​ ២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ គឺ​ផ្ដួល​កីឡាករ​ David Koswara​ ឲ្យ​បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក១​ ប៉ុណ្ណោះ៕​

វិដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម