• 2019-08-06 04:10:20
  • ប្រដាល់

សុខ​ រិទ្ធ​ មក​វិញ​នៅតែដៃ​ធ្ងន់​ល្អ​ និង​សន្ទុះ​គាំទ្រ​ខ្លាំង​ដដែល​

  • 2019-08-06 04:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ជាយ​ដែន​ សុខ​ រិទ្ធ​ បាន​វិល​ចូល​សង្វៀន​គុន​ខ្មែរ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ និង​បង្ហាញ​ទម្រង់​វ៉ៃ​បាន​យ៉ាង​ល្អ​ ពោល​វ៉ៃ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​កីឡាករ​ថៃ​ដល់​ទៅ២ដង​ថែម​ទៀត​នា​ជំនួប​មិត្តភាព​អន្តរជាតិ​ អធិរាជ្យគុន​ខ្មែរ​ ISI។​

កីឡាករ សុខ​ រិទ្ធ

បើ​ទោះ​ជា​ សុខ​ រិទ្ធ​ ខកខាន​មិន​បាន​ឡើង​សង្វៀន​គុន​ខ្មែរ​រយៈពេល​ជាង​១ឆ្នាំ​យ៉ាង​ណា​ក៏​ដោយ​ តែ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ​បង្ហាញ​មុខ​លើ​សង្វៀន​ថៃ​ជា​ហូរហែ​ផង​ដែរ។​ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤​ វត្តមាន​ជា​ថ្មី​លើ​ទឹកដី​កម្ពុជា​ សុខ​ រិទ្ធ​ ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ វ៉ៃ​ដោយ​បច្ចេកទេស​ខ្ពស់​ ជា​ពិសេស​ស្នៀត​កណ្ដាប់​ច្បាស់​ៗ​ ធ្ងន់​ៗ​របស់​គេ​តែ​ម្ដង​ វ៉ៃ​រហូត​កីឡាករ​ថៃ​ត្រូវ​អាជ្ញាកណ្ដាល​រាប់​ចំនួន​២ដង​នៅ​ទឹក​ទី៣។​

សុខ រិទ្ធ ប្រកួត​កន្លងទៅ

ការ​បង្ហាញ​ខ្លួន​ជា​ថ្មី​នេះ​ សូម្បី​អ្នក​អត្ថាធិប្បាយ​ក៏​ពេញ​ចិត្ត​ខ្លាំង​លើ​ការ​ប្រកួត​មួយ​នេះ​ផង​ដែរ​ ងាក​មក​មើល​លើ​បណ្ដាញ​សង្គម​វិញ​ក៏​មាន​ការ​សាទរ​ច្រើន​ផង​ដែរ​ទៅ​និង​ជ័យជម្នះ​របស់​ សុខ​ រិទ្ធ​ លើ​ជើង​ខ្លាំង​ថៃ។​

រូបភាពហ្វេសបុក សុខ រិទ្ធ

រំលឹក​ដែរ​ថា​ សុខ​ រិទ្ធ​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយមានជ័យ​ កូន​សិស្ស​លោក​ សាន់​ សៅយ៉ាន់​ នៃ​ក្លឹប​សៅយ៉ាន់នាគគា។​ អ្នក​ប្រដាល់​រូប​នេះ​អាក់ខាន​ឡើង​សង្វៀន​គុន​ខ្មែរ​ជាង​១ឆ្នាំ​មក​ហើយ​ ទើប​បង្ហាញ​មុខ​ជា​ថ្មី​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៤​ ខែ​សីហា​ ២០១៩​ នៅ​ PNN​ ដោយ​ឈ្នះ​ពិន្ទុ​ថៃ​ Prakaifah។ មុន​ការ​ប្រកួត​អ្នក​ប្រដាល់​ជាយ​ដែន​រូប​នេះ​ក៏​បាន​ឡើង​មក​ហ្វឹកហាត់​នៅ​ក្លឹប​ Cambodian Top Team​ មួយ​រយៈពេលផ​ងដែរ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់