• 2019-08-03 00:05:00
  • ប្រដាល់

គេ​ទៅ​​មុខ​ទៀតហើយ! រថថាំង ក្លាយ​ជា​កីឡា​ថៃ​ទី​៤ គ្រង​ខ្សែ​ក្រវាត់​នៅ ONE

  • 2019-08-03 00:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ថៃ Rodtang Jitmuangnon បាន​ក្លាយ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ Flyweight Muay Thai របស់​សង្វៀន ONE Championship បន្ទាប់​ពី​​យក​ឈ្នះ​កីឡាករ​អង់គ្លេស Jonathan Haggerty ដោយ​ពិន្ទុ​យប់​មិញ។

ការ​ប្រកួត​ដែល​រៀបចំ​នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន Rodtang និង Jonathanបាន​តស៊ូ​គ្នា​រហូត​ដល់​ទៅ​៥​ទឹក។ អ្វី​ដែល​ជា​ការ​កត់​សម្គាល់ Rodtang បាន​វាយ Jonathan រាប់​ម្ដង​ក្នុង​ទឹក​៤ ដែល​ជួយ​ធ្វើ​ឲ្យ​គេ​មាន​​ប្រៀប​ខ្លាំង​ក្នុង​ការ​ប្រកួត។

ក្រោយ​បញ្ចប់​ការ​ប្រកួត​អាជ្ញាកណ្ដាល​បាន​ប្រកាស Rodtang ឈ្នះ​ដោយ​ឯកច្ឆន្ទ ក្លាយ​ជា​ម្ចាស់​​ខ្សែ​ក្រវាត់​ Flyweight Muay Thai ថ្មី។ ការ​ឈ្នះ​នេះ​មាន​ន័យ​ថា ក្នុង​ស្ថាប័ន ONE Championship មាន​កីឡាករ​ថៃ​៤​រូប​គ្រង​ខ្សែ​ក្រវាត់​នៅ​ទី​នោះ រួម​មាន៖

  • កីឡា​ការិនី Stamp Fairtex គ្រង​ខ្សែ​ក្រវាត់​២​ប្រភេទ​កីឡា​គឺ Muay Thai និង Kickboxing ទម្ងន់ Atomwei
  • កីឡាករ Petchdam Petchyindee Academy គ្រង​ខ្សែក្រវាត់ Kickboxing ទម្ងន់ Flyweight
  • កីឡាករ Nong-O Gaiyanghadaoគ្រង​ខ្សែក្រវាត់ Muay Thaiទម្ងន់ Bantamweight

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់