- 2019-08-02 08:05:56
- ប្រវត្តិ
មកមើល បាល់៥គ្រាប់ញាក់សាច់បំផុតក្នុងអាជីពរបស់ Griezmann
- 2019-08-02 08:05:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល បាល់៥គ្រាប់ញាក់សាច់បំផុតក្នុងអាជីពរបស់ Griezmann
ចន្លោះមិនឃើញ
Barcelona បានចុះហត្ថលេខានាំយក Antoine Griezmann ក្នុងតម្លៃ១២០លានអឺរ៉ូពី Atletico Madrid ដែលជាគូប្រជែងនៅក្របខ័ណ្ឌ La Liga ជាមួយគ្នា។
ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំបានព្រមព្រៀងស្នាក់នៅទឹកដី Nou Camp រយៈពេល៥ឆ្នាំ ដែលមានតម្លៃផ្ដាច់កុងត្រាកប់ពពក ប្រមាណ ៨០០លានអឺរ៉ូ។ Griezmann ល្បីឈ្មោះខ្លាំងដល់កម្រិតកំពូលនៅពេលរូបគេលេងឲ្យ Atletico Madrid ប៉ុន្តែមុនទៅដល់ទីនោះកីឡាករសញ្ជាតិបារាំងក៏លេចធ្លោខ្លាំងណាស់ដែរ នៅក្លឹប Real Sociedad។
ក្នុងអាជីពជាង១០ឆ្នាំមកនេះ Griezmann ស៊ុតបញ្ចូលទីបានជាច្រើនគ្រាប់ ហើយមានបាល់មួយចំនួនបំប៉ោងសំណាញ់ទីយ៉ាងល្អឥតខ្ចោះ។ តោះយើងទៅមើលបាល់ស្អាតៗទាំង៥របស់គេនៅវីដេអូខាងក្រោមទាំងអស់គ្នា៖
១. បាល់ស៊ីហ្សូ ឲ្យ Real Sociedad ឈ្នះ Lyon ២-០ រដូវកាល២០១៣/១៤
២. បាល់ពិន័យហ្រ្វីឃីដឲ្យ Atletico ស្មើ Sevilla ១-១ រដូវកាល ២០១៨/១៩
៣. បង្វិលខ្លួនទាត់ឲ្យ Atletico ឈ្នះ Rostov ២-១ រដូវកាល ២០១៦/១៧
៤. បាល់ស៊ីហ្សូឲ្យ Atletico ឈ្នះ Roma ២-០ រដូវកាល ២០១៧/១៨
៥. បាល់ពីចម្ងាយឲ្យ Atletico ស្មើ Deportivo ១-១ រដូវកាល ២០១៦/១៧