• 2019-08-02 07:18:04
  • ប្រដាល់

ជឿ​អត់ ​កីឡាករ​អង់គ្លេស​នេះ ​អាច​បំបាក់​ជើង​ខ្លាំង​ថៃ ដែល​ទើប​ស៊ី​ សុខ ធី ​បាន?​

  • 2019-08-02 07:18:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ Jonathan Haggerty ​នឹង​ត្រូវ​ប្រកួត​ការពារ​ខ្សែ​ក្រវា់ត់ ONE ​របស់​ខ្លួន​នៅ​យប់​នេះ​ហើយ ​ដោយ​ប៉ះ​ជាមួយ​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម Jonathan ​កំពូល​អ្នក​លេង​កែង ​វាយ​មិន​ដក​ដៃ ​បាន​និយាយ​ថា​៖ “ខ្ញុំ​វៃ​ជាមួយ Rodtang ​ដែល​ជា​កីឡាករ​ថៃ​វាយ​បុក​ខ្លាំង។ ខ្ញុំ​បាន​ហ្វឹកហាត់​ទ្វេ​ដង​សម្រាប់​ការ​ប្រកួត​នេះ ​ខ្ញុំ​ដឹង ខ្ញុំ​មាន​គម្រោង​រួច​ជា​ស្រេច​ដើម្បី​ប្រកួត​នេះ ដូច​ដែល​ខ្ញុំ​ធ្លាប់​ធ្វើ​កាល​ប៉ះ Sam-A ​ដែរ។ ​ខ្ញុំ​មក​ទី​នេះ ដើម្បី​បន្ដ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ទៀត”។

ដោយ​ឡែក​បើ​មើល​ទៅ​ខាង Rodtang ​វិញ ​ក៏​មាន​ភាព​ជឿ​ជាក់​ថា​នឹង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​បាន​ដែរ។ កីឡាករ​ថៃ​វ័យ​២១​ឆ្នាំ​ថា​យក​ខ្សែ​ក្រវាត់​នៅ ONE ​នេះ គឺ​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន ​ហើយ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​សម្រាប់​ការ​ប្រកួត​ធំ​នេះ។ ​កីឡាករ​កើត​ចេញ​ពី​គ្រួសារ​មាន​ជីវភាព​លំបាក​ខ្លាំង​នេះ ​សរសើរ​ដៃ​គូ​របស់​ខ្លួន​ថា​ពិត​ជា​មាន​ស្នៀត​ប្រយុទ្ធ​ល្អ ប៉ុន្តែ​រូបគេ​ក៏​ចាប់​បាន​ចំណុច​ខ្សោយ​រួច​ហើយ​ដែរ ដើម្បី​ប្រកួត​នៅ​យប់​នេះ។

គូ​នេះ​នឹង​ក្លាយ​ជា​គូ​ជក់​ចិត្ត​បំផុត​សម្រាប់​អ្នក​ទស្សនា ​ដោយសារ​តែ Rodtang ​ផ្ដួល​ដៃ​គូ​ដោយ​ប្រើ​ក្បួន​វាយ​បុក​មិន​សម្រាក​ឡើយ ​ហើយ​ប្រកួត​ចុង​ក្រោយ​ទើប​ហូប​កីឡាករ​កម្ពុជា សុខ ធី ដោយ​ទាត់​ឱ្យ​ខូច​ជើង​នៅ​ទឹក​២​ថែម​ទៀត។ ​ស្រប​ពេល​ខាង Jonathan ​វិញ រូបគេ​យក​ឈ្នះ Legend ​របស់​ថៃ Sam-A ​ដោយ​វាយ​ឱ្យ​រាប់ ​និង​ឈាម​ជោគ​ខ្លួន​តែ​ម្ដង ដោយសារ​តែ​កែង​ដ៏​មុត​ស្រួច​របស់​គេ៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់