• 2019-08-02 01:47:45
  • បាល់ទាត់

អុញ! ​កីឡាករ​ថ្មី Arsenal ​ទិញ​បង់​រំលោះ ​ធ្លាប់​ថា​ក្លឹប​អង់គ្លេស​នេះ​ទេ ខ្លួន​ចង់​លេង​ឱ្យ​​

  • 2019-08-02 01:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​ប្រកាស​ជា​ផ្លូវការ​ទិញ​បាន Pepe ​ពី​ក្រុម Lille ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៧២​លាន​ផោន ​ដោយ​បង់​២០​​លាន​ផោន​មុន ​ហើយ​សល់​ប៉ុន្មាន​នឹង​បង់​រំលោះ​តាម​ក្រោយ។

គ្រាន់​តែ​មាន​ការ​បង្ហាញ​មុខ​ជា​ផ្លូវការ​ភ្លាម ​ក៏​ធ្លាយ​វីដេអូ​មួយ​ដែល​កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ​ធ្លាប់​ប្រកាស​ថា​ខ្លួន​ចង់​លេង​ឱ្យ Chelsea ​ហើយ​ចង់​លេង​ឱ្យ​តែ​ក្លឹប​អង់គ្លេស​នេះ​មួយ​គត់ ព្រោះ​ក្លឹប​នេះ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​គេ។ យ៉ាងណាមិញ ​វីដេអូ​នោះ​គឺ​ជា​វីដេអូ​សម្ភាសន៍​តាំង​ពី​ខ្សែ​ប្រយុទ្ធ​រូប​នេះ​លេង​នៅ​ក្លឹប Angers ​មក​ហើយ ​ដូច្នេះ​អាច​នឹង​មាន​ការ​ប្រែប្រួល​បារម្ភ​តាម​ពេល​វេលា។

ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​បារាំង​រដូវ​កាល​មុន ​ដោយ​រក​បាន​២២​គ្រាប់ ​នៅ​ពី​ក្រោយ​កីឡាករ Kylian Mbappe ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់