• 2019-08-01 11:15:07
  • បាល់ទាត់

Mourinho គិត​ថា​ Lampard ជោគជ័យ​នៅ​ Chelsea ទេ?

  • 2019-08-01 11:15:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​បទសម្ភាសន៍​ផ្ដាច់​មុខ​របស់​សារព័ត៌មាន Sky Sports លោក Jose Mourinho បាន​និយាយ​ថា​ អ្នក​ចាត់ការ​ក្លឹប Chelsea លោក Frank Lampard នឹង​ក្លាយ​ជា អ្នក​ចាត់ការ​ដ៏​អស្ចារ្យ​ម្នាក់។

លោក​បាន​និយាយ​ថា​៖ " យើង​រង់​ចាំ​មើល​ពី​សមត្ថភាព​របស់ Lampard សិន ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​ស្រលាញ់​ Lampard ណាស់ ហើយ​គេ​នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ដ៏​អស្ចារ្យ​មួយ​រូប​ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​មាន​អារម្មណ៍​ថា គេ​មាន​សក្ដានុពល ខ្ញុំ​មាន​អារម្មណ៍​ថា គេ​ស្រលាញ់​ការងារ​នៅ​ក្លឹប​នេះ (Chelsea) ហើយ​ខ្ញុំ​ជូនពរ​គេ​ឲ្យ​មាន​សំណាង​ល្អ ប៉ុន្តែ​មាន​តែ​ពេលវេលា​ទេ​អាច​សម្រេច​បាន។ ប្រហែល​ប៉ុន្មាន​ឆ្នាំ​ យើង​នឹង​ឃើញ​ថា​ ទៅ​ជា​យ៉ាងណា​ហើយ " ។

Lampard នឹង​ដឹកនាំ​ Chelsea លេង​ប្រកួត​ផ្លូវការ​ជា​លើក​ដំបូង​នៅ​ប្រកួត​ពាន UEFA Super Cup ដែល​ត្រូវ​ប៉ះ​នឹង​ក្លឹប Liverpool ដោយ​ធ្វើ​ឡើង​នៅយប់​​ថ្ងៃ​ទី១៤ ខែ​សីហា ម៉ោង ២​រំលង​អធ្រាត្រ (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់