• 2019-07-30 03:07:28
  • បាល់ទាត់

Ronaldo ថា​ Juventus នឹង​ឈ្នះ​ Champions League

  • 2019-07-30 03:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo មាន​ទំនុក​ចិត្ត​ថា​ Juventus នឹង​ឈ្នះ​ពាន​ Champions League ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ។​

ក្រុម​រហស្សនាម​ថា​ សេះ​បង្កង់​ ត្បិត​លើក​ពាន​ Serie A ៨​រដូវ​កាល​ជាប់​គ្នា​ប៉ុន្តែ​នៅ​ Champions League វិញ​ពួកគេ​បាន​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​៥​លើក​មក​ហើយ។​​ Juventus ឈ្នះ​ពាន​អឺរ៉ុប​២​ដង​ក្នុង​ប្រវត្តិសាស្ត្រ​ដោយ​លើក​ទី​មួយ​ក្នុង​ឆ្នាំ​ ១៩៨៥​ និង​លើក​ចុង​ក្រោយ​ក្នុង​ឆ្នាំ​១៩៩៦។​​

Ronaldo ដែល​ឈ្នះ​ Champions League ៥​ដង​ក្នុង​អាជីព​ និង​៤​ដង​ជាមួយ​ Real Madrid ជឿជាក់​ថា​ពាន​អឺរ៉ុប​នឹង​ត្រឡប់​មក​ទឹកដី​ Turin វិញ។​ " Juventus នឹង​ឈ្នះ​ពាន​អឺរ៉ុប។​ ខ្ញុំ​មិន​ដឹង​ថា​នៅ​ឆ្នាំ​នេះ​ ឬ​ឆ្នាំ​ក្រោយ​ទេ​ ប៉ុន្តែ​វា​នឹង​កើត​ឡើង"។ កីឡាករ​វ័យ​៣៤​ឆ្នាំ​និយាយ​ដូច្នេះ៕

ប្រភព៖ Sports Keeda ប្រែសម្រួល៖ សៀនហួរ

មតិយោបល់