- 2019-07-27 23:30:00
- ប្រដាល់
អ្នកលេងគុនថៃ អាវតាន បន្តឈ្នះកីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា ម្នាក់ទៀតហើយ
- 2019-07-27 23:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងគុនថៃ អាវតាន បន្តឈ្នះកីឡាករជួរមុខកម្ពុជា ធឿន ធារ៉ា ម្នាក់ទៀតហើយ
ចន្លោះមិនឃើញ
អ្នកប្រដាល់គុនថៃទម្ងន់ធ្ងន់ អាវតាន មកលើកទី១ ឈ្នះ រឿង សោភ័ណ្ឌ ឥលូវម្សិលមិញនេះបន្តបំបាក់កីឡាករជួរមុខរបស់កម្ពុជា ធឿន ធារ៉ា មួយរូបទៀតហើយនាជំនួបមិត្តភាពអន្តរជាតិរបស់សង្វៀន TV5 ព្រែកកំពិស។
កីឡាករ អាវតាន របស់ថៃរូបនេះពិតជារឹងមាំ និងពោរពេញដោយបច្ចេកទេសមែនៗ មិនទាំងដល់៥ទឹកផង ជើងខ្លាំងឆ្លងដែនម្នាក់នេះវ៉ៃ ធឿន ធារ៉ា ឡើងអន់ចង់ ហើយឈ្នះពិន្ទុដាច់ទៅហើយនាជំនួបលើកទី១របស់ពួកគេម្សិលមិញនេះ។
អ្នកលេងកែងរបស់កម្ពុជា ធឿន ធារ៉ា ធ្វើបានល្អនៅទឹកទី១ និងដើមទឹកទី២ ប៉ុណ្ណោះ ដោយចេញបានអាវុធច្រើន និងធ្ងន់ ប៉ុន្តែចូលដល់ទឹកបន្តបន្ទាប់ហាក់ធ្វើមិនបានល្អឡើយទៅលើកីឡាករថៃ។ អ្នកលេងគុនថៃរូបនេះ គឺចេញស្នៀតច្បាស់ ធ្ងន់ និងលឿន ចេញម្ដងៗលក្ខណៈជាឈុតតែម្ដង មានវ៉ៃដៃ រួមទាំងទាត់។
កូនសិស្សរបស់លោក អេ ភូថង ខាងលើព្យាយាមឆ្មក់បុកកែង ទាត់ និងបត់កែងទៅលើ អាវតាន ផងដែរ ប៉ុន្តែកីឡាករថៃហាក់ចាប់ស្នៀតបាន និងគេចបានល្អ ថែមសង់កណ្ដាប់វិញភ្លាមៗតែម្ដង ពោល ធារ៉ា ចូលមិនចុះតែម្ដង ជាហេតុធ្វើឲ្យលេងគុនខ្មែររូបនេះអស់តម្រិះនិងវ៉ៃហើយ។
រំលឹកដែរថា អាវតាន របស់ថៃម្នាក់នេះមកកម្ពុជា២ដងហើយ លើកទី១ ឈ្នះពិន្ទុ រឿង សោភ័ណ្ឌ នៅសង្វៀនអាស៊ីអាគ្នេយ៍ និងលើកទី២ ម្សិលមិញនេះឈ្នះពិន្ទុកីឡាករ ធឿន ធារ៉ា នាជំនួបអបគូជម្រុះដណ្ដើមពានរង្វាន់ TV5 ទម្ងន់៦០គីឡូក្រាម៕
វីដេអូប្រកួត៖