• 2019-07-24 13:04:23
  • បាល់ទាត់

គ្រូ​ Spurs ថា ប្រជាប្រិយភាព​របស់ Son មិន​ចាញ់​ Beckham ប៉ុន្មាន​ទេ

  • 2019-07-24 13:04:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur លោក Mauricio Pochentino បាន​និយាយ​ប្រាប់​អ្នក​កាសែត​ថា ខ្សែ​ប្រយុទ្ធ​កូរ៉េ​របស់​លោក កីឡាករ Son Heung-min មាន​ប្រជាប្រិយភាព​មិន​ចាញ់​វីរបុរស​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ លោក David Beckham ប៉ុន្មាន​ទេ។

លោក​បាន​និយាយ​ថា​៖ " ខ្ញុំ​មិនមាន​ភាព​ភ្ញាក់ផ្អើល​ទេ ចំពោះ​ទម្រង់​លេង​ដ៏​ល្អ​របស់ Son។ យើង​សប្បាយចិត្ត​នឹង​ឃើញ​ មនុស្ស​ជា​ច្រើន​ស្រលាញ់ Son ណាស់​នៅ​អាស៊ី " ។

លោក​បាន​បន្ត​ថា៖ " ប្រាកដ​ណាស់​! គេ​ជា​និមិត្តរូប​មួយ ខ្ញុំ​គិត​ថា​ Son មាន​ប្រជាប្រិយភាព​ប្រហាក់ប្រហែល​នឹង​ Beckham។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ប្រាប់​អ្នក​ថា គេ​ចង់​ពង្រឹង​ខ្លួន​គេ​ឲ្យ​ល្អ​ជាង​នេះ​ទៀត។​ ស្មារតី​នេះ​ហើយ​ជា​គំរូ សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​នៅ​លើ​ពិភពលោក " ។

Spurs បាន​យក​ឈ្នះ​ Juventus ក្នុង​ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ នៅ​ប្រទេស​សិង្ហបុរី ហើយ​នឹង​ត្រូវ​ជួប​ក្លឹប​ Manchester United នៅ​ទីក្រុង​សៀងហៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ ម៉ោង​ ៦.៣០​ល្ងាច (ម៉ោង​នៅ​កម្ពុជា)៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់