• 2019-07-24 08:00:15
  • បាល់ទាត់

ក្រោយ​លក់​ De Jong និង​ De Ligt ក្លឹប Ajax ជះ​លុយ​ជាង​៥០​លាន​ស្ដារ​ក្រុម​ឡើង​វិញ​

  • 2019-07-24 08:00:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ajax ចាប់​ផ្ដើម​រៀប​ចំ​ក្រុម​ឡើង​វិញ​ហើយ​​ បន្ទាប់​ពី​បាត់បង់​កម្លាំង​សំខាន់​២​រូប​គឺ​ Frenkie de Jong និង​ Matthijs de Ligt នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។​

ក្លឹប​ជើង​ឯក​ហូឡង់​ត្រូវ​គេ​តាម​ទិញ​កីឡាករ​ឆ្នើម​របស់​ខ្លួន​បន្ទាប់​ពី​ពួកគេ​បង្ហាញ​ទម្រង់​ដ៏​ល្អ​ជួយ​ក្រុម​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Champions League។​ Ajax បាន​ចំណូល​សរុប​ ១៤០​លាន​ពី​ការ​លក់​ De Jong ឲ្យ​ទៅ​ Barca និង​​ De Ligt ឲ្យ​ទៅ​ Juventus។

បន្ថែម​ពី​នោះ​ក្លឹប​បាន​លក់​ Wöber ឲ្យ​ Sevilla, Kristensen ឲ្យ​ RB Salzburg, Sinkgraven ឲ្យ​ Leverkusen និង​ Cerny ឲ្យ​ Utrecht បាន​ចំណូល​សរុប​ ជាង​២០​លាន​បន្ថែម​ទៀត។​ ដោយ​ឡែក​កីឡាករ​ចំណូល​ថ្មី​របស់​ពួកគេ​វិញ​រួម​មាន៖

១. Promes (Sevilla): ១៥,៧​លាន​អឺរ៉ូ

២. Edson Alvarez (América): ១៥​លាន​អឺរ៉ូ​

៣. Marin (Standard): ១២,៥​លាន​អឺរ៉ូ​

៤. Martinez (Defensa y Justicia): ៧​លាន​អឺរ៉ូ​

៥. Pierie (Heerenveen): ៥​លាន​អឺរ៉ូ​

៦. Varela (Benfica): ១​លាន​អឺរ៉ូ​សម្រាប់​ការ​ខ្ចី​ជើង​៕

ប្រភព៖ Marca ប្រែសម្រួល៖ សៀនហួរ

មតិយោបល់