• 2019-07-24 02:52:19
  • បាល់ទាត់

ជីវិត​អ្នក​ប្រដាល់​មិន​ស្រួល​ទេ! កីឡាករ​រុស្សី​ម្នាក់​ស្លាប់ ក្រោយ​ដៃគូវាយ​ចំ​ក្បាល​ខ្លាំង​ៗប៉ះ​ពាល់​ខួរ

  • 2019-07-24 02:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​សកល​រុស្សី​ម្នាក់​បាន​​បាត់បង់​ជីវិត បន្ទាប់​ពី​រង​បញ្ហា​ហូរ​ឈាម​ក្នុង​ខួរក្បាល បន្ទាប់​ពី​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​​ព័រតូរីកូ​ម្នាក់​​នៅ​រដ្ឋ Maryland សហរដ្ឋអាមេរិក។

Maxim Dadashev

កីឡាករ​រុស្សី Maxim Dadashev វ័យ​២៨​ឆ្នាំ​បាន​ធ្វើ​ការ​វះកាត់​​​នៅ​ខួរ​ខាង​ស្ដាំ​នៃ​លលាដ៍ក្បាល​របស់​គេ បន្ទាប់​ពី​ប្រកួត​​កាល​ពី​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​បាន​ស្លាប់​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ។ Dadashev បាត់បង់​ស្មារតី បន្ទាប់​ត្រូវ​ជា​ច្រើន​ដៃ​របស់​កីឡាករ Subriel Matias ដែល​ការ​ប្រកួត​ធ្វើ​ឡើង​នៅ GM National Harbor។

​Dadashev រហ័ស្សនាម Mad Max បាន​ត្រូវ​ជា​ច្រើន​ដៃ​​ចំ​ក្បាល​ម្ដង​ហើយ​ម្ដង​ទៀត មុន​ពេល​គ្រូ​បង្វឹក​របស់​គេ​បង្ខំ​ចិត្ត​បញ្ឈប់​ការ​ប្រកួត​នៅ​ទឹក​ទី​១១។ គ្រូ​បង្វឹក​របស់ Dadashev បាន​ប្រកាស​ព័ត៌មាន​​នៃ​ការ​ស្លាប់​នេះ​កាល​ពី​ម្សិលមិញ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់