• 2019-07-24 02:50:10
  • បាល់ទាត់

Neymar ឡើង​យន្តហោះ​ជាមួយ​ក្រុម​ Paris Saint Germain ទៅ​ប្រកួត​នៅ​ចិន​

  • 2019-07-24 02:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​ធម្មតា​ជាមួយ​មិត្ត​រួម​ក្រុម​ Paris Saint Germain បើ​ទោះ​ជា​ចចាមអារ៉ាម​ពី​ការ​ចាកចេញ​របស់​គេ​កំពុង​ក្ដៅ​គគុក​ក៏​ដោយ។​

Neymar

រូប​ភាព​ដែល​បង្ហោះ​លើ​ Instagram ដោយ​ PSG នៅ​មុខ​យន្តហោះ​ មាន​អវត្តមាន​កីឡាករ​សំខាន់​ៗ​ជា​ច្រើន​ដូចជា​ Neymar, Kylian Mbappe ជា​ដើម​ខណៈ​ Angel Di Maria និង​ Cavani នៅ​មិន​ទាន់​ត្រឡប់​ពី​វិស្សមកាល​នៅ​ឡើយ។​

មួយ​រយៈ​ចុង​ក្រោយ​នេះ​ព័ត៌មាន​ជា​ច្រើន​បាន​លេច​ឭ​ពី​ការ​តាម​យក​ Neymar ទៅ​ Nou Camp វិញ​របស់​ Barcelona ហើយ​ក្លឹប​បាន​ប្រើ​មធ្យោបាយ​ជា​ច្រើន​ដូចជា​ការ​ផ្ដល់​កីឡាករ​២​រូប​របស់​ខ្លួន​ និង​ថែម​លុយ​ឲ្យ​ទៅ​ PSG ប៉ុន្តែ​ក្លឹប​ទាំង​ពីរ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​ដូច​ការ​ំពឹង​ទុក​នោះ​ទេ៕​

ប្រភព៖ Marca ប្រែសម្រួល៖ រ័ត្ន

មតិយោបល់