• 2019-07-22 13:15:26
  • បាល់ទាត់

គ្រូ​បង្វឹក​ក្លឹប​នៅ​ទ្វីប​អឺរ៉ុប​មួយ បាន​ដួល​សន្លប់​កំឡុង​ពេល​ឈរ​បញ្ជា​កូន​ក្រុម

  • 2019-07-22 13:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Eugen Neagoe គ្រូ​បង្វឹក​ក្លឹប Dinamo Bucharest ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដួល​សន្លប់ កំឡុង​ពេល​ប្រកួត​ក្របខ័ណ្ឌ​លីគ​កំពូល​រ៉ូម៉ានី​ប៉ះ​នឹង​ក្លឹប Universitatea Craiova។

បើ​តាម​សារព័ត៌មាន​រ៉ូម៉ានី​បាន​ឲ្យ​ដឹង​ថា បុរស​វ័យ ៥១​ឆ្នាំ​រូប​នេះ មាន​សភាព​មិន​ស្រួល​ខ្លួន​នៅ​នាទី​ទី២៥។ គាត់​ត្រូវ​បាន​គេ​ហុច​ទឹក​ឲ្យ​មួយ​ដប ហើយ​ត្រូវ​បាន​សង្កេត​ឃើញ​ថា​ ដក​ដង្ហើម​ធំៗ នៅ​កន្លែង​ឈរ​បញ្ជា នៅ​មុន​ពេល​គាត់​ដួល​សន្លប់។

ការ​ប្រកួត​បាន​បញ្ឈប់​រយៈពេល ១៥​នាទី​ ដោយ​ទុក​ឱកាស​ឲ្យ​គាត់​ទទួល​បាន​ការ​ព្យាបាល នៅ​មុន​ពេល​ដែល​គាត់​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​នៃ​ទីក្រុង​ប៊ូឆារ៉េស Floreasca។ ស្ថានភាព​សុខភាព​លោក Eurgen ក៏​ទទួល​បាន​សភាព​ធូរស្រាល ក៏​ប៉ុន្តែ​ស្ថិត​ក្រោម​ការ​សង្កេត​មើល​របស់​គ្រូ​ពេទ្យ។

ឧបទ្ទវហេតុ​នេះ​មិនមែន​កើតឡើង​លើក​ទី១ សម្រាប់​ក្លឹប​រ៉ូម៉ានី​នេះ​ទេ ប៉ុន្តែ​កាល​ពី​ឆ្នាំ២០១៦ កន្លង​ទៅ ខ្សែ​បម្រើ​របស់​ក្លឹប​នេះ​កីឡាករ Patrick Ekeng បាន​ទទួល​មរណភាព​នៅ​អាយុ ២៦ ដោយ​សង្ស័យ​ថា​មាន​ករណី​បេះដូង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់