• 2019-07-22 08:03:53
  • ប្រដាល់

កាន់​តែ​ឡើង​មែនទែន​ហើយ​ ឡៅ​ ចិត្រា​ ផ្ដួល​ដៃគូ​ស្ទើរ​គ្រប់​សង្វៀន​ឥលូវ​នេះ​

  • 2019-07-22 08:03:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​វ័យ​ក្មេង​របស់​ ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ ឡើង​កូដ​ខ្លាំង​មែនទែន​នា​ពេល​ឥលូវ​នេះ​ មិន​ថា​សង្វៀន​ណា​នោះ​ទេ​គឺ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​រហូត​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២០ ​កក្កដា​ ទើប​វ៉ៃ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ថែម​ទៀត​ផង។​

ចិត្រា​ និង​ថៃ កាលនៅ TV5

ឡៅ​ ចិត្រា​ តាំងតែ​ពី​ចាញ់​នៅ​សង្វៀន​ ONE​ មក​គឺ​ខ្លាំង​មែនទែន​ គិត​ដល់​ពេល​នេះ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នោះ​ឡើយ។​ បន្ថែម​ពី​នេះ​ទៀត​នោះ​ គឺ​ ចិត្រា​ ភាគ​ច្រើន​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​មុន​ចប់​ទឹក​ទី៥​ ទៀត​ផង។​

ចិត្រា​ ឈ្នះនៅ TV5

អំឡុង​ពេល​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ប្រាក់​របស់​សង្វៀន​ PNN​ អ្នក​ប្រដាល់​ខាង​លើ​នេះ​ ២ប្រកួត​ផ្ដួល​ថៃ​ដែល​ជា​ដៃគូ​ឲ្យ​សន្លប់​មុន​ចប់​ទឹក​ទី៥​ទាំង​ពីរ​លើក។​ ចូល​ដល់​សង្វៀន​ CNC​ ចុង​ខែ​មិថុនា​ កន្លង​ទៅ​នេះ​គឺ​ផ្ដួល​ជើង​ខ្លាំង​ថៃ​ពូកែ​ឌឺ​ Yorthkoson​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី២​ លុះ​ថ្ងៃ​សៅរ៍​ ទី២០​ ខែ​កក្កដា​ ២០១៩​ ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ផ្ដួល​អ្នក​លេង​គុន​ថៃ​ម្នាក់​ទៀត​ឈ្មោះ​ Phet Thong​ ឲ្យ​សន្លប់​ធំ​ក្នុង​ទឹក​ទី២​ ដដែល​ប៉ុន្តែ​នៅ​សង្វៀន​ TV5​ ធ្វើ​ឲ្យ​អ្នកគាំទ្រ​នៅ​ទីនោះ​ពេញ​ចិត្ត​ជា​ខ្លាំង។​

ចិត្រា ពេលឈ្នះខ្សែក្រវាត់ប្រាក់

បញ្ជាក់​ដែរ​ថា​ ឡៅ​ ចិត្រា​ ជា​សិស្ស​ប្អូន​ ឡៅ​ ចន្រ្ទា​ និង​ ឡៅ​ ស៊ីណាត​ ជា​កីឡាករ​ប្រចាំ​ក្លឹប​ឆត្រយោង​ ៩១១​ កំបូល។​ ជើង​ខ្លាំង​រូប​នេះ​ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ ២០១៧​ នៅ​ ម៉ាឡេស៊ី​ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខារ៉ាបាវ ​ខ្សែក្រវាត់​អធិរាជគុន​ខ្មែរ​ ISI របស់​ PNN​ ក៏​ជា​ម្ចាស់​មេដាយ​មាស​ជើង​ឯក​ថ្នាក់​ជាតិ​កន្លង​ទៅ​ដែរ៕​

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម