• 2019-07-22 07:34:46
  • ប្រដាល់

វាយ​បែក​ឈាម Thurman អរគុណ Pacquiao ដែល​ផ្ដល់​មេរៀន តែ​សុំ​សងសឹក​

  • 2019-07-22 07:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​អាមេរិក Keith Thurman សង្ឃឹម​ថា ខ្លួន​នឹង​បាន​សងសឹក​ជាមួយ Manny Pacquiao ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ​១២​ទឹក​ចាញ់​ពិន្ទុ​ដោយ​មិន​​ឯកច្ឆន្ទ​​កាល​ពី​ម្សិលមិញ។

“ខ្ញុំ​ពេញ​ចិត្ត​នឹង​ប្រកួត​សងសឹក” នេះ​គឺ​ជា​សម្ដី​របស់ Thurman និយាយ បន្ទាប់​ពី​បាត់បង់​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ WBA “super” welterweight ទៅ​កាន់ Pacquiao។ អាជ្ញាកណ្ដាល​ពីរ​រូប​បាន​កាត់​សេចក្ដី​ឲ្យ Pacquiao ឈ្នះ​១១៥-១១២ ដូច​គ្នា ឯ​​ម្នាក់​ទៀត​ឲ្យ Thurman ឈ្នះ​១១៤-១១៣។

​Thurman បាន​សរសើរ​ទៅ​កាន់​​បុរស​សញ្ជាតិ​ហ្វីលីពីន​​ថា ជា​អ្នក​ប្រដាល់​វាយ​ចេញ​មិន​ចេះ​ខ្ជិល ហើយ​គេ​ក៏​ពេញ​ចិត្ត​ចំពោះ​ការ​កាត់សេចក្ដី​នេះ​ ដោយ​មិន​តវ៉ា​អ្វី​ទេ។ ជា​ពិសេស​កីឡាករ​ដែល​ទើប​តែ​ចាញ់​លើក​ដំបូង​ក្នុង​អាជីព​​​បាន​អរគុណ​ទៅ​កាន់ Pacquiao ដែល​ផ្ដល់​មេរៀន​នេះ​ឲ្យ​គេ៕

ប្រភព៖ Philstar ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម