• 2019-07-21 05:01:30
  • ប្រដាល់

នៅ​តែ​ល្អ​! ស្ដេច​ប្រដាល់​អាស៊ី​ Pacquiao​ ផ្ដួល​ Keith Thurman​ ដណ្ដើម​បាន​ខ្សែក្រវាត់​ WBA (super)

  • 2019-07-21 05:01:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ដេច​ប្រដាល់​នៅ​អាស៊ី​ Manny pacquiao​ បើ​ទោះ​ជា​អាយុ​ច្រើន​បន្តិច​ក្ដី​ ប៉ុន្តែ​នៅ​តែ​ល្អ​ដដែល​ ទើប​ផ្ដួល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​ Keith Thurman​ មុន​នេះ​ដណ្ដើម​យក​ខ្សែក្រវាត់​ WBA (super) welterweight។​

Pac Man vs Keith Thurman

ជើង​ខ្លាំង​របស់​ប្រទេស​ហ្វីលីពីន​ ខាង​លើ​នេះ​ ប្រើ​ទម្រង់​វ៉ៃ​ដូច​សព្វដង​របស់​គេ​ គឺ​ចូល​ភ្លាម​មិន​សូវ​ជា​លាក់​កណ្ដាប់ដៃ​នោះ​ឡើយ​ ពោល​ព្យាយាម​ចេញដៃ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​ ចំណែក​ម្ចាស់​ខ្សែក្រវាត់​ Keith Thurman​ គឺ​មិន​សូវ​ជា​ចេញ​ក្បាច់​នោះ​ឡើយ​ ពោល​ប្រុងប្រយ័ត្ន​ខ្លាំង​ និង​ព្យាយាម​ការពារ​ពី​កណ្ដាប់ដៃ​ pacquiao។​ អ្នក​ប្រដាល់​អាស៊ី​រូប​នេះ​ប្រើ​កណ្ដាប់ដៃ​វ៉ៃ​ឲ្យ​កីឡាករ​អាមេរិក​ ត្រូវ​អាជ្ញាកណ្ដាល​រាប់​ដល់​៨​ ក្នុង​ទឹក​ទី១​ថែម​ទៀត​ផង​ ប៉ុន្តែ​យ៉ាង​ការ​ប្រកួត​នៅ​តែ​អាច​បន្ត​រហូត​ដល់​ចប់​ទឹក​ទី១២។​

ក្រោយ​ប្ដូរ​កណ្ដាប់ដៃ​គ្នា​អស់​១២​ទឹក​រួច​មក​បញ្ចប់​ការ​ប្រកួត​ គឺ​ស្ដេចប្រដាល់​អាស៊ី​ Pac Man​ បាន​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​មិនដែល​ចាញ់​របស់​អាមេរិក។​ ចៅក្រម​២រូប​សម្រេច​ឲ្យ​ pacquiao ឈ្នះ និង​ចៅក្រម១រូប​ទៀត​ឲ្យ​ Keith Thurman។​

Pac Man ឈ្នះមុន​នេះ

រំលឹក​ដែរ​ថា​ ស្ដេច​ប្រដាល់​អាស៊ី​ Manny pacquiao​ ដណ្ដើម​ខ្សែក្រវាត់​ WBA (super) welterweight​ របស់​កីឡាករ​អាមេរិក​ Keith Thurman​ បាន​មុន​នេះ​នៅ​ឯ​សង្វៀន​ MGM Grand Garden Areana​ ក្នុង​ទីក្រុង Las Vegas រដ្ឋ Nevada សហរដ្ឋអាមេរិក។​ នេះ​ជា​ខ្សែក្រវាត់​ទី៩ របស់​ Pac Man៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់