• 2019-07-20 07:53:56
  • ប្រដាល់

ស្ដាយ​ណាស់​យប់មិញ!​ ផល​ សោភ័ណ្ឌ​ ចាញ់​ពិន្ទុ​ ខណៈ​ ប៊ុនហឿន​ សន្លប់​អស់​ឱកាស​ទាំង​ពីរ​

  • 2019-07-20 07:53:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​កម្ពុជា​ ផល​ សោភ័ណ្ឌ​ និង​ ចាន់​ ប៊ុនហឿន​ ធ្លាប់​ត្រឹម​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ខ្សែក្រវាត់​គូបូតា​ បន្ទាប់​ពី​ចាញ់​កីឡាករ​ថៃ​ទាំង​ពីរ​នាក់​កាល​ពី​យប់​មិញ​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មានជ័យ។​

ប៊ុនហឿន សន្លប់ម្សិលមិញ

បេក្ខភាព​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ គឺ​រក​ឃើញ​ហើយ​ មាន​កីឡាករ​ Yokpetch​ និង​ Fanimit​ ជា​អ្នក​បាន​ទៅ​ដណ្ដើម​លេខ​ ១-២ ​បន្ត​ទៀត​នា​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ។​

គូ​ខ្សែក្រវាត់​ទី១​ ចាន់​ ប៊ុនហឿន​ ប្រកួត​បាន​ត្រឹម​២ទឹក​ប៉ុណ្ណោះ​ត្រូវ​បាន​បញ្ចប់​ទៅ​ហើយ​ សោយ​សារ​តែ​ត្រូវ​និង​រន្ទះ​ជើង​ប្ដូរ​គ្នា​ជា​មួយ​អ្នក​លេង​គុន​ថៃ​ Fanimit​ សន្លប់​មិន​អាច​បន្ត​ដំណើរ​ឲ្យ​ចប់​ពេញ​៥ទឹក​នោះ​ឡើយ​ ក៏​អស់​ឱកាស​ឡើង​ទៅ​យក​លុយ​ធំ​វគ្គ​ផ្ដាច់ព្រ័ត្រ​ត្រឹម​នេះ។​

សោភ័ណ្ឌ និង Yokpetch

ចំណែក​គូ​ទី២​ រវាង​កីឡាករ​ ផល​ សោភ័ណ្ឌ​ និង​ Yokpetch​ គឺ​ប្រកួត​ស្វិតស្វាញ​ពេញ​៥ទឹក​តែ​ម្ដង​ ប៉ុន្តែ​ជា​លទ្ធផល​នោះ​ចៅក្រម​ទាំង​៥រូប​សម្រេច​ឲ្យ​ជើង​ខ្លាំង​ថៃ​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ​ និង​បន្ត​ដំណើរ​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​

សោភ័ណ្ឌ និង Yokpetch

រំលឹក​ដែរ​ថា​ វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គូបូតា​ ទម្ងន់​ ៦៣,៥​គីឡូក្រាម​ របស់​សង្វៀន​បាយ័ន​ នឹង​ធ្វើ​ឡើង​នា​ខែ​សីហា​ ២០១៩​ ខាង​មុខ​រវាង​អ្នក​លេង​គុន​ថៃ​ ប៉ះ​អ្នក​លេង​គុន​ថៃ​ដូច​គ្នា​ Yokpetch​ និង​ Fanimit​ ៕​

ចាន់ ប៊ុនហឿន និង Fanimit

ផល សោភ័ណ្ឌ និង​ Yokpetch

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម