• 2019-07-19 03:36:40
  • ប្រវត្តិ​​

មក​ស្គាល់​ប្រវត្តិ​ដៃ​គូ​របស់ ចាន់ រតនា កម្ពស់​ត្រឹម​១,៥០​ម៉ែត្រ​ប៉ុណ្ណោះ​តែ​ជា​ម្ចាស់​មេដាយ​មាស​ចំបាប់

  • 2019-07-19 03:36:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ក្បាច់​ក្នុង​ទ្រុង​កម្ពុជា ចាន់ រតនា ​នឹង​ឡើង​សង្វៀន ONE Championship ​នា​ថ្ងៃ​ទី​១៦​ខែ​សីហា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ ​នៅ​ប្រទេស​ថៃ ជួប​ជាមួយ​ជើង​ខ្លាំង​សញ្ជាតិ​គុយបា Gustavo Balart។ មុន​ការ​ប្រកួត​មក​ដល់​មក​ដឹង​ប្រវត្តិ​របស់ Gustavo បន្តិច​ទៅ​មើល។

កីឡាករ​គុយបា​រូប​នេះ​មាន​ឈ្មោះ​ពេញ Gustavo Eddy Balart Marin កើត​នៅ​ឆ្នាំ​១៩៨៧ បច្ចុប្បន្ន​វ័យ​៣២ ប្អូន​ចាន់ រតនា​១​ឆ្នាំ។ និយាយ​ពី​កម្ពស់​វិញ គេ​​មាន​ត្រឹម​១,៥០​ម៉ែត្រ​តែ​ប៉ុណ្ណោះ​ ទាប​ជាង​រតនា​ឆ្ងាយ​ណាស់។ Gustavo ជា​កីឡាករ​ជំនាញ​ខាង​ចំបាប់ ធ្លាប់​ឈ្នះ​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍ Pan American Games កាល​ពី​ឆ្នាំ​២០១១ ដែល​រៀបចំ​នៅ​ប្រទេស​ម៉ិចសិក។

គេ​ក៏​ធ្លាប់​​ចូលរួម​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្ដៅ​នៅ​ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស ពេល​នោះ​​ប្រកួត​វិញ្ញាសា​ចំបាប់​ក្នុង​ប្រភេទ​៥៥​គីឡូ​ក្រាម​ ធ្លាក់​ត្រឹម​វគ្គ​៨​នាក់​ចុងក្រោយ។ Gustavo ចាប់​ផ្ដើម​ប្រលូក​ក្នុង​វិស័យ​គុន​ចម្រុះ MMA ក្នុង​ឆ្នាំ ២០១៥ ដោយ​ប្រកួត​ដំបូង​ឈ្នះ​ពិន្ទុ​កីឡាករ Gomez​ ក្នុង​ប្រទេស​កូឡុំប៊ី។

និយាយ​ពី​កំណត់ត្រា​ប្រកួត MMA របស់​ Gustavo ធ្លាយ​វាយ​បាន​​១០​ប្រកួត ឈ្នះ​៨ ចាញ់​តែ​២​ប៉ុណ្ណោះ។ គេ​ធ្លាប់​ប្រកួត​​ក្នុង​កម្មវិធី ONE Championship ម្ដង​កាល​ពី​ខែ មេសា ឆ្នាំ ២០១៩​ថ្មី​ៗ​នេះ ជាមួយ​កីឡាករ​ជប៉ុន Wada តែ​ចាញ់​ពិន្ទុ​ទាំង​មិន​អស់​ចិត្ត ក្នុង​ការ​ដណ្ដើម​ពាន Flyweight Grand Prix ៨​នាក់​ចុងក្រោយ៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម