- 2019-07-14 02:23:26
- បាល់ទាត់
Griezmann៖ ខ្ញុំមក Barcelona ដើម្បីឈ្នះ La Liga , Copa , Champions League
- 2019-07-14 02:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Griezmann៖ ខ្ញុំមក Barcelona ដើម្បីឈ្នះ La Liga , Copa , Champions League
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានបង្ហាញខ្លួនខ្សែប្រយុទ្ធថ្មីរបស់ខ្លួន Griezmann ជាផ្លូវការហើយ ក្រោយពីអាចទិញយកកីឡាករបារាំងពីក្រុម Atletico Madrid ក្នុងតម្លៃ១០៨លានផោន។
ក្នុងពិធីបង្ហាញខ្លួននោះដែរ កីឡាករឆ្នើមជម្រើសជាតិបារាំងបាននិយាយថា៖ “ខ្ញុំសប្បាយចិត្ត និងរំភើបណាស់ដែលបានមកធ្វើការជាមួយក្រុមនេះ។ នេះជាការប្រកួតប្រជែងថ្មីរបស់ខ្ញុំ ហើយគោលដៅខ្ញុំគឺធ្វើឱ្យក្រុមនេះកាន់តែធំជាងមុន ល្អជាងមុន និងឈ្នះពានរង្វាន់ទាំងអស់ដែលយើងលេង”។
ត្បិតតែទិញបានកីឡាករដែលខ្លួនត្រូវការមែន ប៉ុន្តែក្រុមអ្នកមានបុណ្យក៏ត្រូវតតាំងក្ដីជាមួយក្រុម Atletico Madrid ទៀតដែរ។ ក្រុម AT Madrid បានចោទ Barcelona ថាបានលួចចុះកុងត្រាជាមួយកីឡាករខ្លួនជាយូរមកហើយ ពោលគឺតាំងពីការប្រកួត La Liga មិនទាន់បានបញ្ចប់ម្ល៉េះ។ ការធ្វើដូច្នេះទើបក្រុម Barcelona ទិញបានក្នុងតម្លៃថោក ខណៈដែលក្រុមដែលដឹកនាំដោយលោក Simeone រំពឹងថាលក់ Griezmann បានដល់២០០លានអឺរ៉ូឯណោះ៕