• 2019-07-12 04:20:56
  • បាល់ទាត់

​ធ្លាយ​ឯកសារ ក្លើ​របស់​ Ronaldo ​កំពុង​ទាក់ទង​ទៅ​លេង​ក្លឹប​នៅ​វៀតណាម​ដែលឈ្នះ ណាហ្គា ១០-០

  • 2019-07-12 04:20:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Media ​វៀតណាម ​បាន​ចុះ​ផ្សាយ​ជា​ច្រើន​ថា ទាក់ទង​ទៅ​នឹង​រឿង​ភ្នាក់ងារ​របស់ Ricardo Quaresma ​ក្លើ​របស់ Cristiano Ronaldo ​បាន​ផ្ញើ​សារ​មក​ក្លឹប​នៅ​វៀតណាម ​បើ​សិន​ជា​ចាប់​អារម្មណ៍​លើ​រូបគេ​។

កីឡាករ​វ័យ​៣៥​ឆ្នាំ ​ធ្លាប់​បាន​ជួយ​ក្រុម​ព័រទុយហ្គាល់​លើក​ពាន Euro ​កាល​ឆ្នាំ​២០១៦ ​ដោយ​គ្រា​នោះ​រូបគេ​ប្ដូរ​​ចូល​ជំនួស Cristiano Ronaldo ​ដែល​រង​របួស។ ខ្សែ​ប្រយុទ្ធ​ស្លាប​រូប​នេះ ​ធ្លាប់​លេង​ជា​ច្រើន​ក្លឹប​នៅ​អឺរ៉ុប​ដូចជា Sporting Porto , Barcelona , Inter Milan , Chelsea , Al Ahli និង Besiktas ​ជា​ដើម។

យ៉ាងណាមិញ ​បច្ចុប្បន្ន​នេះ​រូបគេ​កំពុង​ស្វែង​រក​ក្លឹប​ដើម្បី​លេង​បន្ដ​ទៀត។ ខណៈ​ដែល​ភ្នាក់ងារ​របស់​កីឡាករ​ឆ្នើម​រូប​នេះ ​បាន​ផ្ញើ​សារ​មក​ក្លឹប Hanoi FC ​ក៏​ដូចជា​ណែនាំ​ប្រវត្តិ​ខ្លះ​របស់​ Quaresma។ ប្រសិន​បើ​ក្លឹប​នេះ​ចាប់​អារម្មណ៍​អាច​ទាក់ទង​ចរចា​លម្អិត​បាន​ទៀត ​ចំពោះ​រឿង​នាំ​យក​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​មក​លេង​នៅ​វៀតណាម។

ប្រភព៖ Fox Sports Asia អត្ថបទ៖ កុលាប

មតិយោបល់