• 2019-07-03 13:50:30
  • បាល់ទាត់

Sterling បង្ហើប​ថា​រូប​គេ​ចង់​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​អង់គ្លេស

  • 2019-07-03 13:50:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​កីឡាករ Raheem Sterling បាន​ប្រាប់​ទស្សនាវដ្ដី GQ ថា រូប​គេ​ស្រលាញ់​ក្លឹប​ Manchester City ណាស់​ក្នុង​ពេល​នេះ ប៉ុន្តែ​នៅ​ថ្ងៃ​ក្រោយ​ទៅ​ អាច​នឹង​ពិចារណា​ទៅ​លេង​ក្រៅ​អង់គ្លេស។

Sterling បាន​និយាយ​ថា៖ " ក្នុង​ពេល​នេះ​ខ្ញុំ​ស្រលាញ់​ Manchester ណាស់។ ក្លឹប​នេះ​ជា​ក្លឹប​ល្អ​ជាង​គេ​លើ​លោក ហើយ​ខ្ញុំ​នឹង​លេង​នៅ​ទីនេះ​ ក្នុង​រយៈពេល​វែង ប៉ុន្តែ​នៅ​ថ្ងៃ​ក្រោយ​ទៅ ខ្ញុំ​ក៏​អត់​ដឹង​ដែរ " ។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា៖ " តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក ខ្ញុំ​តែងតែ​សុបិន​ចង់​លេង​នៅ​ក្រៅ​ប្រទេស (ក្រៅ​អង់គ្លេស)។ វា​រឹត​តែ​ល្អ​ បើ​បាន​ហាត់​ហើយ មក​ផ្ទះ​ហើយ​អង្គុយ​លេង​ក្នុង​សួន និង​បរិភោគ​អាហារ​ពេល​ល្ងាច " ។

Sterling បាន​បង្ហើប​ថា រូប​គេ​នឹង​មិន​ទៅ​អាល្លឺម៉ង់​ទេ ដោយសារ​តែ​របាំង​ភាសា ប៉ុន្តែ​បើ​អេស្ប៉ាញ​វិញ រូប​គេ​អាច​នឹង​គិតគូរ​បន្តិច៕

ប្រភព៖ Manchestereveningnews ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់