• 2019-07-03 11:15:53
  • បាល់ទាត់

ក្នុង​ចំណោម​គ្រូ​បង្វឹក​ទាំង​អស់ Rooney ពេញ​ចិត្ត​នរណា​ជាង​គេ​?

  • 2019-07-03 11:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ជនជាតិ​អង់គ្លេស​កីឡាករ Wayne Rooney ធ្លាប់​បាន​លេង​ក្រោម​អ្នក​ចាត់ការ​ក្លឹប​ជាច្រើននាក់​មកហើយ ដែល​ក្នុង​នោះ​​មាន​អ្នក​ចាត់ការ​ក្លឹប Manchester United ចំនួន​ ៥គឺ Sir Alex Ferguson, David Moyes, Ryan Giggs, Louis Van Gaal និង Jose Mourinho។

ក្នុង​ចំណោម​គ្រូ​បង្វឹក/អ្នក​ចាត់ការ​ទាំង​អស់ Rooney ពេញ​ចិត្ត​បុរស​ជនជាតិ​ហុល្លង់​លោក Louis Van Gaal ជាង​គេ។

កីឡាករ​រូប​នេះ​បាន​ប្រាប់​សារព័ត៌មាន Daily Mirror ថា៖ " Van Gaal ជា​គ្រូ​បង្វឹក​ល្អ​ជាង​គេ ដែល​ខ្ញុំ​បាន​បញ្ចេញ​ ១០០%​នៃ​សមត្ថភាព​ខ្ញុំ។ យុទ្ធសាស្ត្រ​របស់​គាត់ របៀប​រៀប​ចំ​ និង​ចំណាប់​អារម្មណ៍​របស់​គាត់ មាន​លក្ខណៈ​លំអិត​ ហើយ​ខ្ញុំ​គិត​ថា​វិធី​របស់​គាត់​អស្ចារ្យ​ណាស់ " ។

មិន​តែ​ប៉ុណ្ណោះ វីរបុរស​ក្លឹប Manchester United រូប​នេះ​បាន​និយាយ​ថា​ រូប​គេ​នឹង​យក​គំរូ​របស់​ Van gaal ក្នុង​ការ​ដឹកនាំ​ក្រុម​នៅ​ពេល​អនាគត​ទៀត​ផង​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់