• 2019-06-28 12:06:26
  • បាល់ទាត់

អត់​ទាន់​ឈប់​លេង​ផង Rooney មាន​គេ​ហៅ​ធ្វើ​គ្រូ​បង្វឹក​បាត់

  • 2019-06-28 12:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ DC United កីឡាករ Wayne Rooney បាន​និយាយ​ប្រាប់​សារព័ត៌មាន Sky Sports ថា រូប​គេ​ទទួល​បាន​សំណើ​ឲ្យ​ដឹកនាំ​ក្លឹប​ទៅ​ហើយ ពី​សំណាក់​ក្លឹប​នៅ​អាមេរិក ក៏​ដូច​ជា​ក្លឹប​នៅ​អង់គ្លេស ទាំង​ខ្លួន​មិនទាន់​បញ្ចប់​អាជីព​ជា​កីឡាករ ហើយ​មិន​ទាន់​មាន​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក។

វីរបុរស​ក្លឹប​ Manchester United និង​ក្លឹប Everton បាន​លើកឡើង​ថា៖ " ខ្ញុំ​កំពុង​តែ​ឈាន​ទៅ​យក​អាជ្ញាប័ណ្ណ​គ្រូ​បង្វឹក​ ហើយ​ពេល​ខ្ញុំ​បញ្ចប់​អាជីព ខ្ញុំ​នឹង​សម្លឹង​ឃើញ​ពី​ឱកាស​ដែល​មាន។ ពេល​នេះ មាន​សំណើ​ឲ្យ​ធ្វើ​គ្រូ​បង្វឹក​ទៅ​ហើយ ទាំង​នៅ​អង់គ្លេស​ និង​នៅ​សហរដ្ឋអាមេរិក ប៉ុន្តែ​នៅ​ពេល​នេះ ខ្ញុំ​នៅ​តែ​ជា​កីឡាករ ហើយ​ខ្ញុំ​នៅ​ចង់​លេង "។

Rooney បាន​បន្ត​ថា​៖ " ខ្ញុំ​មាន​ឱកាស​ធ្វើ​ជា​គ្រូ​បង្វឹក​យក​តែ​ម្ដង ក្រោយ​ពេល​ដែល​ព្យួរ​ស្បែក​ជើង ដែល​ការ​សម្រេច​ចិត្ត​នេះ​នឹង​ធ្វើ​ឡើង​ អាស្រ័យ​លើ​មហិច្ឆតា​របស់​ក្លឹប មហិច្ឆតា​របស់​ខ្ញុំ និង​អ្វី​ដែល​ត្រឹម​ត្រូវ​ចំពោះ​ខ្ញុំ និង​ក្លឹប​នោះ " ។

ក្រៅ​ពី​នេះ Rooney ក៏​រំពឹង​ទុក​ថា អតីត​មិត្ត​រួម​ក្រុម​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​លោក Steven Gerrard នឹង​ក្លាយ​ជា​អ្នក​ចាត់ការ​ក្លឹប​ Liverpool ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​ផង​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់